មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ពន្យល់គណៈប្រតិភូចិន អំពីសក្តានុពលធុរកិច្ច និងឱកាសវិនិយោគរបស់កម្ពុជា

01 Jun 2019 / 09:00 AM

(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថៅ សុខមុនី បានធ្វើការពន្យល់គណៈប្រតិភូចិន អំពីសក្តានុពលរបស់កម្ពុជា កាលានុវត្តភាពធុរកិច្ច និងវិនិយោគ ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការចងក្រងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ សម្រាប់បម្រើវិស័យពាណិជ្ជកម្មជាតិ។

ការពន្យល់របស់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសជួបពិភាក្សាជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក Gan Jusheng អគ្គលេខាធិការនៃសមាគមស្រាវជ្រាវសុខភាព សាធារណរដ្ឋប្រជាមានិតចិន កាលពីវេលាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងជំនួប ឯកឧត្តម ថៅ សុខមុនី បានធ្វើការបកស្រាយសំណួរផ្សេងៗរបស់គណៈប្រតិភូចិន និងបានថ្លែងអំណរគុណ លោកអគ្គលេខាធិការ Gan Jusheng ដែលតែងតែដឹកនាំអ្នកវិនិយោគចិន មកសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគលើវិស័យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ក៏បានធ្វើបទបង្ហាញជូនគណៈប្រតិភូចិន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ព្រមទាំងខ្លឹមសារសង្ខេប ក៏ដូចជាគោលដៅរបស់យុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ។

ជាការឆ្លើយតប លោក Gan Jusheng និងសហការី បានថ្លែងអំណរគុណមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មទាំងពីររូប ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ អំពីសក្តានុពលរបស់កម្ពុជា។ លោកអគ្គលេខាធិការរូបនេះ ក៏បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

សូមជម្រាបថា សមាគមស្រាវជ្រាវសុខភាព នៃសាធារណរដ្ឋប្រជាមានិតចិន ធ្លាប់បានដឹកនាំវិនិយោគិនចិន មកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសវិនិយោគចំនួន ៣ដងរួចមកហើយ។ សម្រាប់លើកនេះ សមាគមស្រាវជ្រាវមួយនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើ វិស័យសុខភាព ឧស្សាហកម្មកែច្នៃគីមី និងការបណ្តុះបណ្តាលជំនាញរយៈពេលខ្លីផងដែរ។

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 Jun 2019 / 02:00 PM
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 Jun 2019 / 02:00 PM
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 Jun 2019 / 09:00 AM
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 Jun 2019 / 01:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា 10 Jun 2019 / 11:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង 09 Jun 2019 / 09:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 Jun 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION