រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រគល់អំណោយរថយន្តសង្គ្រោះ ៤គ្រឿង ជូនស្រុកបាធាយ និងស្រុកព្រៃឈរ និងពន្យល់ប្រជាជនអំពីគុណតម្លៃនៃសន្តិភាព

27 May 2019 / 02:00 PM

(កំពង់ចាម)៖ អំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០៤គ្រឿង ដើម្បីជួយសង្គ្រោះអាយុជីវិត និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ស្របតាមគោលការណ៍ «អភិបាលកិច្ចល្អ» ត្រូវបាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម ធ្វើការប្រគល់ជូនដល់មណ្ឌលសុខភាពស្រុកបាធាយ និងស្រុកព្រៃឈរ កាលពីវេលាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។

ថ្លែងនៅក្នុងពិធីប្រគល់-ទទួល ជាផ្លូវការនូវរថយន្តសង្គ្រោះបន្ទាន់ទាំង ០៤គ្រឿង ដែលរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម, ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា រថយន្តទាំងអស់នេះ នឹងរួមចំណែកផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរ ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ រួមទាំងស្ត្រី និងកុមារ បានទាន់ពេលវេលា។

«គោលដៅចម្បងរបស់យើង គឺធ្វើយ៉ាងម៉េច ជួយដឹកជញ្ជូនជនរងគ្រោះ ឬអ្នកជម្ងឺទាំងធ្ងន់ស្រាល ដើម្បីសង្គ្រោះជីវិត និងកាត់បន្ថយថ្លៃចំណាយព្យាបាល របស់ប្រជាជនទាំងអស់!» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់ប្រជាពលរដ្ឋ អំពីគុណតម្លៃនៃសន្តិភាព ដែលជាកត្តាសំខាន់ សម្រាប់ទ្រទ្រង់ដំណើរការអភិវឌ្ឍប្រទេស និងការកសាងសមិទ្ធផលនានា ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជារដ្ឋដ៏ជឿនលឿនមួយនៅក្នុងតំបន់ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ គ្មានសង្គ្រាម ឬ អំពើប្រល័យពូជសាសន៍ និងការបាក់បែកផ្ទៃក្នុងជាតិ ដូចអតីតកាល។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរម្លឹកឡើងវិញអំពីសមិទ្ធផល និងសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលតែងតែបូជាកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងស្មារតី ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់អគ្គមគ្គុទេសដ៏ឆ្នើមគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងចំណោមរថយន្តសង្គ្រោះបន្ទាន់ទាំង ០៤គ្រឿងខាងលើ រថយន្តចំនួន ០២គ្រឿង នឹងត្រូវផ្តល់ជូនមណ្ឌលសុខភាពឃុំសំបូរ និងឃុំសណ្តែក នៃស្រុកបាធាយ ចំណែក ០២គ្រឿងទៀត នឹងត្រូវផ្តល់ជូនមណ្ឌលសុខភាព ឃុំស្រង៉ែ និងឃុំថ្មពូន នៃស្រុកព្រៃឈរ។ បន្ថែមលើនេះទៀត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានធ្វើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០២គ្រឿង ជូនមណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរផងដែរ។ បើគិតសរុប ស្រុកព្រៃឈរ បានទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ០៤គ្រឿងហើយ ចំណែកឯស្រុកបាយធាយ ទើបតែទទួលបានរថយន្តចំនួន ០២គ្រឿង នៅថ្ងៃនេះទេ។

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 Jun 2019 / 02:00 PM
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 Jun 2019 / 02:00 PM
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 Jun 2019 / 09:00 AM
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 Jun 2019 / 01:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា 10 Jun 2019 / 11:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង 09 Jun 2019 / 09:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 Jun 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION