កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន

14 May 2019 / 02:00 AM

(ទីក្រុងស៊ីអាន, ខេត្តសានស៊ី)៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម យឹម ឆៃលី ឧបនាយរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមពិព័រណ៍ The 4th Silk Road International Exposition & the Investment and Trade Forum for Cooperation between East and West China ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន។ ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ គឺបង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយ​បើក​ចំហរទីផ្សារ និងការត្រួសត្រាយផ្លូវសម្រាប់វិស័យឯកជន ដើម្បីតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងបណ្តាប្រទេសក្នុងគន្លងផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រទេសចិន។

ថ្លែងក្នុងឱកាសនៃការបើកសម្ពោធពិព័រណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូនអ្នកចូលរួមប្រមាណ ៥០០នាក់ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នឹងផ្តល់ឱកាសជួយជំរុញឲ្យប្រទេស​ទាំង២ កម្ពុជា-ចិន បន្តកិច្ចសហការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត ដូចជា បច្ចេកវិទ្យា កសិកម្ម ការធ្វើទំនើបកម្មផលិត​កម្មកសិកម្ម និងជនបទ ការអភិវឌ្ឍវិស័យទេសចរណ៍ អប់រំ យុវជន កីឡា និងវប្បធម៌ជាដើម។ល។

ក្នុងនាមជាប្រទេសកិត្តិយសក្នុងពិព័រណ៍ផ្លូវសូត្រឆ្នាំ២០១៩ កម្ពុជា បានរៀបចំពន្លាជាតិមួយ ដែលតុបតែងលម្អតាមរចនា​បទ​ខ្មែរ សង់តាមលំនាំព្រះបរមរាជវាំង ដំបូលប្រក់ក្បឿងស្រកាលិញ និងផ្នែកខាងក្នុងមានតុសម្រាប់ដាក់ឯកសារផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ វប្បធម៌ និងផលិត​ផល​ខ្មែរ។ ជាមួយគ្នានេះ យើងបានរៀបចំ ស្តង់ពិព័រណ៍មួយចំនួនទៀត សម្រាប់ពាណិជ្ជករខ្មែរដាក់បង្ហាញផលិតផលរបស់ខ្លួនផងដែរ។ ផលិតផលដែលបានយកមកចូលរួមដាក់តាំងបង្ហាញជូនភ្ញៀវទស្សនារួមមាន ផលិតផលសក្កានុពលចម្រុះ ដូចជា អង្ករក្រអូប ផលិតផលផលិតពីម្សៅដំឡូងមី ម្រេច គ្រាប់ស្វាយចន្ទី សណ្តែក ស្ករត្នោត ផលិតផលម្ហូបអាហារ និងភេសជ្ជៈ ផលិតផលផលិតពីសូត្រ សិប្បកម្មធ្វើពីផ្តៅ វត្ថុអនុស្សាវរីយ៍ ឯកសារផ្សព្វផ្សាយពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ វប្បធម៌ គម្រោងវិនិយោគអចលទ្រព្យ និងសំណង់របស់ប្រទេសកម្ពុជា ដើម្បីជ្រៀតចូលទីផ្សារប្រទេស​ចិន ស្វែងរកដៃគូវិនិយោគលើគម្រោងវិនិយោគធំៗ ទាក់ទាញទេសចរណ៍ និងផ្សព្វផ្សាយពីវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក។

ក្នុងឱកាសបំពេញបេសកកម្មលើទឹកដីខេត្តសានស៊ី គណៈប្រតិភូកម្ពុជា បានចូលរួមវេទិកានានា រួមមាន៖
- រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីជំនាញបានចូលរួមវេទិកាតុមូលស្តីពីការងារជំរុញពាណិជ្ជកម្ម,
- រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយឯកឧត្តមលេខាបក្សខេត្តសានស៊ី និងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។
- ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយភាពក្រីក្រ។ 
- រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ កម្ពុជា បានរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដាច់ដោយ​ឡែក​ក្នុងគោលបំណងទាក់ទាញវិនិយោគិនចិន ឲ្យចូលមកវិនិយោគកាន់តែច្រើនថែមទៀតនៅកម្ពុជា។ វេទិកានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ក្នុងអំឡុងពេលនៃការចូលរួមពិព័រណ៍នេះ កម្ពុជាបាននាំយកក្រុមសិល្បករ សិល្បការិនី ចូលរួមសម្តែងរួមគ្នាជាមួយសិល្បករ សិល្បការិនីរបស់ប្រទេសចិន និងប្រទេសរុស្ស៊ីចំនួន ២រាត្រីជាប់គ្នា ព្រមទាំងសម្តែងជាប្រចាំនៅពន្លាជាតិកម្ពុជាយើង ជូនមហាជនទស្សនា ដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា លើឆាកអន្តរជាតិ។

សូមជម្រាបផងដែរថា ពិព័រណ៍ The 4th Silk Road International Exposition & the Investment and Trade Forum for Cooperation between East and West China គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខេត្តសានស៊ី រៀបចំឡើងតាមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី និងមានប្រទេសចំនួន ៦៨ប្រទេសចូលរួម។ ក្នុងរយៈពេល ៤ឆ្នាំនេះ ព្រឹត្តិការណ៍ដ៏ធំនេះ បានក្លាយជាវេទិកាមួយសម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
កម្ពុជា ចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ ដើម្បីបង្ហាញសក្តានុពលបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ 29 Apr 2019 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION