រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន

09 May 2019 / 04:00 AM

(សិនចិន)៖ ដើម្បីទាក់ទាញការបណ្តាក់ទុនកាន់តែច្រើនថែមទៀតពីប្រទេសចិន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញសាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន នៅក្នុងទីក្រុងសិនចិន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសអញ្ជើញធ្វើបឋកថា ស្តីពី «អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការចូលរួមក្របខណ្ឌយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង» ជូនសាស្ត្រាចារ្យ និងនិស្សិតចំនួន ១០០នាក់ នៅក្នុងសាកលវិទ្យាល័យសិនចិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំមកនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច វិនិយោគ ហិរញ្ញវត្ថុ និងវប្បធម៌ ជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ហើយក្នុងនោះកម្ពុជា ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីគំនិតផ្តួចផ្តើមនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងបានជម្រាបជូនសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង ៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Li Qingquan សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសិនចិន បានសម្តែងនូវអារម្មណ៍រំភើប និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់កិត្តិយស និងបានចំណាយពេលដ៏មានតម្លៃ អញ្ជើញធ្វើបឋកថាដ៏សំខាន់ ជូននិស្សិត និងបុគ្គលិកសិក្សាទាំងអស់។

លោកសាកលវិទ្យាធិការ ក៏បានជូនពរ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ឱ្យសម្រេចបានជោគជ័យនៅក្នុងដំណើរបេសកកម្មមកកាន់ប្រទេសចិន និងបានសន្យាជួយផ្សព្វផ្សាយអំពីសក្តានុពលប្រទេសកម្ពុជា និងកាលានុវត្តភាពធុរកិច្ច ដល់វិនិយោគិនចិន ជាពិសេសសហគមន៍ធុរកិច្ច ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុងសិនចិន។

Love to share on

Related News

សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ 12 Jul 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 Jul 2019 / 03:00 PM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 Jul 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 Jul 2019 / 09:00 AM
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 Jul 2019 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 Jul 2019 / 09:00 AM
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 Jul 2019 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ 03 Jul 2019 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន សម្រេចបានអត្ថប្រយោជន៍រួមសម្រាប់គ្រប់ភាគី និងសហគមន៍ 29 Jun 2019 / 10:00 AM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី 26 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION