ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ

07 May 2019 / 03:00 AM

(តូក្យូ, ជប៉ុន)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈួន ដារ៉ា បានធ្វើការបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់សរុបប្រមាណជាង ២៥ពាន់លានដុល្លារ នៅក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ១១ពាន់លានដុល្លារ និងនាំចូលមានចំនួន ១៣ពាន់លានដុល្លារ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នាឱកាសដឹកនាំប្រតិភូចូលរួមបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា» ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រោមគណៈអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និង ឯកឧត្តម Kenji YAMADA អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ តំណាងអង្គទូត ពាណិជ្ជករ និងនិស្សិតចំនួនជាង ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម ឈួន ដារ៉ា បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការកសាងសន្តិភាព និងស្តារឡើងវិញនូវនីតិសម្បទា ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមក៏បានជម្រាបជូនអង្គពិធី អំពីគោលនយោបាយគាំពារវិនិយោគកម្ពុជា និងបានជំរុញធុរជនជប៉ុន ចូលមកបណ្តាក់ទុន និងធ្វើធុរកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

«តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះ ខ្ញុំសង្ឃឹមថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងជប៉ុន កាន់តែមានវឌ្ឍភាពថែមទៀត» ឯកឧត្តម ឈួន ដារ៉ា បានគូសបញ្ជាក់។

សូមជម្រាបថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ២០១៩នេះ មានរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ព្រមទាំងស្តង់លក់ និងតាំងផលិតផលកសិកម្ម និងសិប្បកម្ម ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមកម្មវិធី។ នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន។

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
កម្ពុជា ចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ ដើម្បីបង្ហាញសក្តានុពលបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ 29 Apr 2019 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION