ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា

02 May 2019 / 04:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយកិច្ចសម្រួលពាណិជ្ជកម្ម និងចំណាត់ថ្នាក់ស្តីពីភាពងាយស្រួលក្នុងការធ្វើធុរកិច្ចរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខណៈដែលពិភពលោកកំពុងតែធ្វើដំណើរឆ្ពោះទៅចាប់យកកាលានុវត្តភាពពីឧស្សាហកម្មជំនាន់ទី៤។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយ លោក ចាស្ទីន វូដ (Justin Wood) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃមូលនិធិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីស្វែងរកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ ទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោក ចាស្ទីន វូដ បានជម្រាបជូនអំពីគម្រោង Digital ASEAN និង E-Payment ដែលផ្តួចផ្តើមបង្កើតដោយមូលនិធិ WEF និងបានស្នើសុំទស្សនៈ និងការចូលរួមរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអនុវត្តន៍គម្រោងទាំងអស់នេះ សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម នៅតាមបណ្តារដ្ឋជាសមាជិកអាស៊ាន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រចំពោះគម្រោងរបស់មូលនិធិ WEF និងបានថ្លែងអំណរគុណ លោក ចាស្ទីន វូដ ដែលបានផ្តល់កិច្ចសហការល្អដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ ដែលបានរួមចំណែកទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរយ៉ាងច្រើន ឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកបច្ចេកវិទ្យាឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០ ដើម្បីបង្កើនគណនេយ្យភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈ ព្រមទាំងអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើ លោក ចាស្ទីន វូដ បន្តសហការ និងគាំទ្រកម្ពុជា ក្នុងការចូលរួមវេទិកាជំនួបធុរកិច្ច និងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ដើម្បីលើកស្ទួយកិត្តិនាមរបស់ព្រះរាណាចក្រកម្ពុជា ឱ្យកាន់តែល្បីរន្ទឺថែមទៀត។

គួររំលឹកដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ ស្តីពីអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត Klaus Schwab ដែលជាស្ថាបនិកមូលនិធិ WEF ដើម្បីផ្លាស់ប្តូរទស្សនៈមួយចំនួន ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ នៅក្នុងនោះ សម្តេចតេជោបានគូសបញ្ជាក់ថា «កម្ពុជា និងអាស៊ានគួរតែផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ»។

Love to share on

Related News

សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ 12 Jul 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 Jul 2019 / 03:00 PM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 Jul 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 Jul 2019 / 09:00 AM
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 Jul 2019 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 Jul 2019 / 09:00 AM
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 Jul 2019 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ 03 Jul 2019 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន សម្រេចបានអត្ថប្រយោជន៍រួមសម្រាប់គ្រប់ភាគី និងសហគមន៍ 29 Jun 2019 / 10:00 AM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី 26 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION