រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់

02 May 2019 / 02:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវដល់សមាគម និងក្រុមហ៊ុនបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួន ដោយយកគំរូតាមស្រាសំប៉ាញ «Champagne» បារាំង ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ ដោយសារតែកម្ពុជា គឺជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលមានទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន សម្រាប់ការពារទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងបរទេស។

ការអំពាវរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ស្រាសំប៉ាញ របស់គណៈកម្មការអន្តរអាជីពនៃស្រាសំប៉ាញ ('CIVC') ប្រទេសបារាំង ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងគេនៅកម្ពុជា ដែលរៀបចំឡើងនៅស្ថានទូតបារាំង កាលពីរាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីលោកជំទាវ Eva Nguyen ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងពាណិជ្ជករជាច្រើនរូប។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកកិច្ចឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញាជាតិ តាមរយៈការខិតខំពង្រឹងអនុវត្តច្បាប់ ការបណ្តុះបណ្តាល និងបញ្ជ្រាបកម្មសិទ្ធិបញ្ញាទៅក្នុងកម្មវិធីអប់រំ ការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក និងការចូលរួមកិច្ចព្រៀមព្រៀងអន្តរជាតិសំខាន់ៗ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង និងបានស្នើសុំលោកជំទាវឯកអគ្គរដ្ឋទូត និងពាណិជ្ជករបារាំង បន្តធ្វើធុរកិច្ច និងវិនិយោគថែមទៀតនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ជាពិសេសចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថាស្រាសំប៉ាញ គឺជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដ៏ល្បីរបស់ប្រទេសបារាំង ដែលបង្កើតឡើងដោយតភ្ជាប់កត្តាធម្មជាតិ និងប្រពៃណីរបស់ជនជាតិបារាំង។ ស្រានេះ ត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ២០១៥ ដោយអង្គការ UNESCO និងបានចុះបញ្ជីការពារម៉ាកនៅក្នុងប្រទេសចំនួន ១១៧ ហើយតាមរយៈការធ្វើពាណិជ្ជកម្ម ស្រានេះបានផ្តល់នូវប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជាង ៥ពាន់លានអឺរ៉ូ ដល់ប្រជាជន និងប្រទេសបារាំង។

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
កម្ពុជា ចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ ដើម្បីបង្ហាញសក្តានុពលបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ 29 Apr 2019 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION