ក្រសួងពាណិជ្ជកម្ម រៀបចំប្រារឰទិវាកម្មសិទ្ធិបញ្ញាពិភពលោក

27 Apr 2019 / 03:00 AM

(ភ្នំពេញ)៖ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមប្រធានបទ “ការឈានទៅរកឱកាសមាសៈ កម្មសិទ្ធិបញ្ញា និងកីឡា” បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កីឡាករ កីឡាការិនី និងនិស្សិត សរុបចំនួន ៣២៨ នាក់។

ថ្លែងនៅក្នុងឱកាសពិធីបើកប្រារឰទិវានេះ ឯកឧត្តម កឹម ស៊ីថន បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០០ រហូតមក ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមេសា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក តែងតែដាក់ចេញនូវប្រធានបទប្រចាំឆ្នាំផ្សេងៗគ្នា ដើម្បីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ហើយប្រទេសនីមួយៗបានរៀបចំការប្រារព្ធទិវានេះក្នុងទម្រង់ផ្សេងៗគ្នា ដើម្បីជាការផ្ញើសារឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ដែលជាឧបករណ៍ជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី មានប្រសាសន៍បន្តថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកក្នុងឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ គឺ “ការឈានទៅរកឱកាសមាសៈ កម្មសិទ្ធិបញ្ញានិងកីឡា” ”Reach for Gold: IP and Sports”។ ជាក់ស្តែង កម្មសិទ្ធិបញ្ញាមិនត្រឹមតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការជំនួញប៉ុណ្ណោះឡើយ ប៉ុន្តែកម្មសិទ្ធិបញ្ញាក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកីឡា ទៅតាមការវិវត្តន៍នៃវិស័យនេះ។ បច្ចុប្បន្ននេះ ឧស្សាហកម្មកីឡា ត្រូវបានចាត់ទុកជាឧស្សាហកម្មលំដាប់ពិភពលោកមួយ ដែលអាចរកចំណូលបានរាប់កោដ្ឋដុល្លារសហរដ្ឋអាមេរិក និងបង្កើតការងារឲ្យមនុស្សជាតិរាប់លាននាក់ ហើយវិស័យកីឡាក៏ជាវិស័យកំសាន្តមួយយ៉ាងសំខាន់ សម្រាប់មនុស្សភាគច្រើនទូទាំងពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានលើកឡើងថា ទំនាក់ទំនងរវាងវិស័យកីឡា និងកម្មសិទ្ធិបញ្ញាកាន់តែមានភាពជិតស្និទ្ធ និងមិនអាចខ្វះគ្នាបាន ហើយកម្មសិទ្ធិបញ្ញាអាចជួយធានាឲ្យមាននូវតម្លៃសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យកីឡា។ ការប្រកួតកីឡា កាន់តែមានភាពស្វិតស្វាញ និងផាសុខភាព ដោយសារបច្ចេកវិជ្ជា សម្ភារៈ និងឧបករណ៍កីឡា ដែលបង្កើតឡើងដោយគំនិតច្នៃប្រឌិតពីបញ្ញារបស់មនុស្ស ដែលបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា។ ជាការតបស្នងទៅនឹងការបង្កើតថ្មីទាំងនេះ ម្ចាស់សិទ្ធិអាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏មហាសាលពីសិទ្ធិផ្តាច់មុខដែលបានការពារ។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន មនុស្សទូទាំងសកលលោកអាចចូលរួមទស្សនាព្រឹត្តិការណ៍កីឡាបានគ្រប់ទីកន្លែង។ ការផ្តល់សិទ្ធិផ្សព្វផ្សាយដល់អង្គភាពទូរផ្សាយ ដោយភ្ជាប់នឹងការផ្សាព្វផ្សាយម៉ាកផលិតផលរបស់ក្រុមហ៊ុននានា តាមរយៈព្រឹត្តិការណ៍ទាំងនេះ បានធ្វើឲ្យឧស្សាហកម្មកីឡាអាចរកចំណូលបានរាប់លានដុល្លារ។ មិនត្រឹមតែឧស្សាហកម្មកីឡា និងក្រុមហ៊ុនដែលជាម្ចាស់ម៉ាកផលិតផលនោះទេ ដែលទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងនេះ កីឡាករក៏ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចនេះផងដែរ។ បច្ចុប្បន្ន កីឡាករមួយចំនួន ជាពិសេសកីឡាករបាល់ទាត់មានតម្លៃខ្លួនរាប់លានដុល្លារ ហើយតំណាងឲ្យផលិតផលល្បីៗ ឬអាចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនមួយចំនួនធ្វើអាជីវកម្មលើរូបតំណាងរបស់ខ្លួន ដែលទាំងនេះសុទ្ធសឹងតែផលប្រយោជន៍ដែលផ្តល់ឲ្យគ្នាទៅវិញទៅមករវាងកម្មសិទ្ធិបញ្ញា និងកីឡា ដែលក្រុមហ៊ុននានាអាចទាញយកឱកាសទាំងនេះបង្កើតជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនរបស់ខ្លួន។

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION