កម្ពុជា តូចតែខ្លឹម! អាចចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដល់កេនយ៉ា

19 Apr 2019 / 10:00 AM

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់មកពីវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) ដែលជាស្ថាប័នអប់រំចំណុះក្រោមក្រសួងពាណិជ្ជកម្ម បានធ្វើការចែករំលែកបទពិសោធន៍ ស្តីពីភាពជោគជ័យរបស់កម្ពុជា លើការប្រើប្រាស់វិស័យពាណិជ្ជកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដល់ប្រតិភូមកពីមហាវិទ្យាល័យការពារជាតិកេនយ៉ា ដែលជាប្រទេសធំមួយនៅក្នុងទ្វីបអាហ្វ្រិក។

នៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សួន វិជ្ជា ប្រធាន TTRI បានជម្រាបជូនប្រតិភូប្រទេសកេនយ៉ា ដឹកនាំដោយឧត្តមសេនីយ៍ A.K Ikenye អំពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួង ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។

មន្ត្រីជាន់ខ្ពស់ទាំងពីររូប បានបន្តជម្រាបជូនប្រតិភូកេនយ៉ា អំពីកំណើនសេដ្ឋកិច្ច និងសក្តានុពលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា, កាលានុវត្តភាពធុរកិច្ច, គោលនយោយវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ផ្តល់ជូនដោយរាជរដ្ឋាភិបាល, តំបន់សេដ្ឋកិច្ចពិសេស និងគម្រោង Plus One, ស្ថិរភាពរូបិយបណ្ណជាតិ ព្រមទាំងភាពអនុគ្រោះពន្ធ (EBA និងMFN/GSP) លើនាំការចូលទំនិញ ដែលកម្ពុជាទទួលបានពីប្រទេសជាដៃគូចំនួន ៣២ នៅក្នុងពិភពលោក។

បន្ថែមលើនោះ មន្ត្រីជាន់ខ្ពស់កម្ពុជាទាំងពីរ ក៏បានស្នើប្រតិភូកេនយ៉ា ជួយកៀងគរធុរជន ឱ្យចូលមកបណ្តាក់ទុនលើវិស័យសំខាន់ៗមានដូចជា៖ កសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃផលិតផលម្ហូបអាហារ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ការដឹកជញ្ជូន និងឡូជីស្ទិក, បច្ចេកព័ត៌មានវិទ្យា, រ៉ែ និងថាមពល, ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ A.K Ikenye និងប្រតិភូ បានថ្លែងអំណរគុណមន្ត្រីកម្ពុជា ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ ស្តីពីបទពិសោធន៍របស់កម្ពុជា លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ប្រតិភូកេនយ៉ា បានបង្ហាញជំនឿថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ នឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឱ្យកាន់ស្អិតរមួតថែមទៀត។

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION