ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រកាសមិនគាំទ្រការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានផ្តល់រង្វាន់ ឬភូតកុហក និងត្រៀមវិធានការពីរ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមកម្ពុជា

12 Apr 2019 / 09:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសមិនគាំទ្រចំពោះការផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងដែលមានផ្តល់រង្វាន់ ឬភូតកុហក និងបានលើកឡើងនូវវិធានការចំពោះមុខចំនួនពីរ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមកលើសង្គមកម្ពុជា ជាពិសេសយុវជន-យុវនារី ដែលជាសសរទ្រូងនៃប្រទេសជាតិ។

ការប្រកាសរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងគណបក្សនយោបាយ ដែលជាសមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រមាណជាង ៤០រូប នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ជុំវិញប្រធានបទ «ផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា»។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីជំហររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការមិនទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងវិធានការចំនួនពីរដែលក្រសួងត្រៀមអនុវត្តន៍ដូចជា៖ (១)រៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលគ្រឿងស្រវឹង ដើម្បីដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច (២)រៀបចំប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព និងសុវត្ថិភាពផលិតផលទំនិញ និងសេវា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនអង្គប្រជុំ អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចុះអប់រំច្បាប់ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈភូតកុហក ឬឆបោក ព្រមទាំងផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង ក៏ដូចជាដំណើរការចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាពិសេសការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទំនិញ និងវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។

«ខ្ញុំស្នើសុំឯកឧត្តមលោកជំទាវ មេត្តាជួយគាំទ្រកិច្ចការរបស់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានកាំកុងត្រូលថ្មី ក្នុងការអនុវត្តតួនាទី និងកាតព្វកិច្ច ដោយអនុលោមតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង នៅពេលច្បាប់ទាំងបីនេះត្រូវបានអនុម័តចប់សព្វគ្រប់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង នៅក្នុងប្រទេសជាតិរបស់យើង» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ សមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងអស់ ដែលបានផ្ដល់វេទិកាជូនក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើបទបង្ហាញ ក៏ដូចជាចូលរួមផ្តល់នូវធាតុចូលល្អៗ (មតិរិះគន់ក្នុងន័យស្ថាបនា) ជូនក្រសួង ដើម្បីស្វែងរកដំណោះស្រាយ និងចាត់វិធានការឆ្លើយតបចាំបាច់ នាពេលអនាគត។

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION