ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើធនាគារចិន គាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្

02 Apr 2019 / 03:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើតំណាងធនាគារចិន ប្រចាំនៅកម្ពុជា គាំទ្រការប្រើប្រាស់ និងទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Payment) ជាពិសេស QR Code ដែលជាមធ្យោបាយទូទាត់សាច់ប្រាក់ដ៏ពេញនិយមនៅក្នុងប្រទេសចិន ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូធនាគារចិន ដឹកនាំដោយ លោក វ៉ាង ប៊ីង (WANG Bing) នាយកប្រតិបត្តិរងនៃធានាគារចិន ប្រចាំទីក្រុងហុងកុង កាលពីព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមេសា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋរបស់ចិនដ៏ធំមួយនេះ។

នៅក្នុងជំនួប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញតំណាងធនាគារចិន ទទួលយកការទូទាត់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ សម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេភាគី ជាពិសេសការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា E-Commerce ដោយប្រើប្រាស់បច្ចេកវិទ្យា E-Payment និង QR Code ដូចគ្នាជាមួយកម្មវិធីទូរស័ព្ទដៃ WeChat ឬ Alipay ជាដើម។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ លោក វ៉ាង ប៊ីង ពិនិត្យលទ្ធភាពចូលរួមវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) នៅតាមបណ្តាខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា ដើម្បីរក្សាទុកកសិផលក្នុងរយៈពេលយូរ និងផ្ដល់ឥណទានដល់ប្រជាកសិករ ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រឹងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផល ដែលមានសក្តានុពលនានា សំដៅបង្កើតតម្លៃបន្ថែម និងធ្វើពិពិធកម្មការនាំចេញ។

ជាការឆ្លើយតប លោក វ៉ាង ប៊ីង បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានគាំទ្រប្រតិបត្តិការរបស់ធនាគារចិន នៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការប្រើប្រាស់ប្រាក់យ័ន តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងការបង្កើតការិយាល័យចិនមួយ (Chinese Desk) នៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ធុរជនចិន ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។ល។

នៅក្នុងឱកាសនោះដែរ លោក វ៉ាង ប៊ីង បានណែនាំអំពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ធនាគារចិន និងបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីការរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវ៉ាត់» របស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។ ទាក់ទងជាមួយសំណើរបស់ក្រសួងពាណិជ្ជកម្ម លោកនាយកប្រតិបត្តិរងរូបនេះ ក៏បានសន្យាជួយកៀងគរក្រុមហ៊ុនចិន ដែលមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ ដើម្បីធ្វើការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាផងដែរ។

Love to share on

Related News

កម្ពុជា តូចតែខ្លឹម! អាចចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដល់កេនយ៉ា 19 Apr 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រកាសមិនគាំទ្រការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានផ្តល់រង្វាន់ ឬភូតកុហក និងត្រៀមវិធានការពីរ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមកម្ពុជា 12 Apr 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ 06 Apr 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កម្ពុជាគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងគោលនយោបាយសេរីភាវូបពាណិជ្ជកម្ម 06 Apr 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម រម្លឹកអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមពង្រឹងកាតព្វកិច្ចស្នូលរបស់កងព័ទ និងការពារតម្លៃសន្តិភាពរបស់កម្ពុជា 04 Apr 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើប្រតិភូចិនខេត្តយូណាន បង្កើនការវិនិយោគ និងបន្ថែមស្តង់ពិព័រណ៍ដល់កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម 28 Mar 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់សមាជិកព្រឹទ្ធសភាអាមេរិក អំពីវិស័យសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា 26 Mar 2019 / 09:45 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យវិនិយោគិនអាមេរិក បណ្តាក់ទុនថែមទៀតនៅកម្ពុជា ដោយយកគំរូក្រុមហ៊ុនភេស្ជជៈកូកា-កូឡា 23 Mar 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក 21 Mar 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION