ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើប្រតិភូចិនខេត្តយូណាន បង្កើនការវិនិយោគ និងបន្ថែមស្តង់ពិព័រណ៍ដល់កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

28 Mar 2019 / 10:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូខេត្តយូណាន បង្កើនការវិនិយោគនៅកម្ពុជា និងផ្តល់ស្តង់ឥតគិតថ្លៃបន្ថែមចំនួន ១០០ស្តង់ ដល់វិស័យឯកជនកម្ពុជា ក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគ ចិន-អាស៊ីខាងត្បូង និងប្រទេសអាស៊ីអាគ្នយ៍ លើកទី៥ ដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី១២-១៨ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងគុនមីញ នៃខេត្តយូណាន ប្រទេសចិន។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូនៃខេត្តយូណាន ដឹកនាំដោយលោក ចិន ហាវ (Chen Hao) លេខាធិការបក្សកុំមុយនីសនៃខេត្តយូណាន កាលពីរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្រោមក្របខណ្ឌផ្លូវ និងខ្សែក្រវ៉ាត់ ដែលផ្តួចផ្តើមដោយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណគណៈប្រតិភូខេត្តយូណាន ដែលបានចូលរួមវិនិយោគនៅកម្ពុជា និងបានលើកឡើងអំពីបញ្ហាកង្វះស្តង់ពិព័រណ៍ និងការកើនឡើងនៃតម្លៃ ដែលជាឧបសគ្គសម្រាប់វិស័យឯកជនកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ដែលជាលទ្ធផលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន នៅមានកម្រិតស្តួចស្តើងនៅឡើយ។

ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ លោក ចិន ហាវ ជួយកៀងគរវិនិយោគិនខេត្តយូណាន ឱ្យមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា លើវិស័យទេសចរណ៍ ថាមពល បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មកែច្នៃម្ហូបអាហារ ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មថ្មី (CTIS) របស់កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។

ជាការឆ្លើយតប លោក ចិន ហាវ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ដែលកន្លងមកបានគាំទ្រ និងជួយសម្របសម្រួលគម្រោងវិនិយោគ​ របស់ខេត្តយូណាននៅក្នុងប្រទេសកម្ពុជា និងតែងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខេត្តយូណាន ដូចជា៖ ពិព័រណ៍ចិន-អាស៊ីខាងត្បូង និងពិព័រណ៍នាំចេញ-នាំចូល (គុនមីញ) លើកទី២៥ ជាដើម។

លោក ចិន ហាវ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីចក្ខុវិស័យរបស់ខេត្តយូណាន សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងប្រទេសក្នុងតំបន់ តាមរយៈការជំរុញវិនិយោគ ការបង្កើតឱកាសធុរកិច្ច និងការផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌ របស់ប្រជាជននៅគ្រប់កម្រិត។ ពាក់ព័ន្ធជាមួយសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី លោក ចិន ហាវ ក៏បានសម្តែងការគាំទ្រ និងបានលើកទឹកចិត្តឱ្យមានការពិភាក្សារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មខេត្តយូណាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប។

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 Jun 2019 / 02:00 PM
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 Jun 2019 / 02:00 PM
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 Jun 2019 / 09:00 AM
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 Jun 2019 / 01:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា 10 Jun 2019 / 11:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង 09 Jun 2019 / 09:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 Jun 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION