រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់សមាជិកព្រឹទ្ធសភាអាមេរិក អំពីវិស័យសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

26 Mar 2019 / 09:45 AM

(ភ្នំពេញ)៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយវិនិយោគល្អជាងគេនៅក្នុងតំបន់ ដែលវិនិយោគិនបរទេស អាចធ្វើប្រតិបត្តិការធុរកិច្ចលើគ្រប់វិស័យ និងអាចកាន់កាប់ភាគហ៊ុន និងប្រាក់ចំណេញ ១០០% ដោយមិនបាច់មានដៃគូសហការក្នុងស្រុក ព្រមទាំងទទួលការលើកលែងពន្ធនាំចូលគ្រឿងចក្រធុនធ្ងន់ សម្រាប់ការវិនិយោគលើវិស័យកសិកម្ម នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។

នៅក្នុងជំនួបជាមួយ ឯកឧត្តម ដុក អេរិកសិន (Doug Ericksen) សមាជិកព្រឹទ្ធសភាអាមេរិក និងលោក ជេយ រូដនី (Jay Rodne) វីរៈសេនីយ៍ឯក មកពីរដ្ឋធានីវ៉ាស៊ីនតោន នាទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបកស្រាយអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅបង្កើនជំនាញ និងធ្វើពិពិធកម្មវិស័យកម្មន្តសាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ ឯកឧត្តម ដុក អេរិកសិន និងលោក ជេយ រូដនី ជួយកៀងគរវិនិយោគិនអាមេរិក ឱ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា លើវិស័យដែលមានសក្តានុពលសំខាន់ៗដូចជា៖ ឧស្សាហកម្ម (គ្រឿងបន្លាស់រថយន្ត និងវាយនភណ្ឌ) ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បរិស្ថាន និងកសិកម្ម ដោយសារកម្ពុជា មានធនធានធម្មជាតិមិនទាន់កែច្នៃជាច្រើន ដែលធុរជនអាមេរិក អាចអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃ ដើម្បីទាញយកប្រាក់ចំណេញខ្ពស់ពីការនាំចេញ។

ជាការឆ្លើយតប ឯកឧត្តម ដុក អេរិកសិន និងលោក ជេយ រូដនី បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីដែលបានចែករំលែកនូវព័ត៌មានទាក់ទងវិស័យសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា និងបានសន្យានាំយកដំណឹងទាំងអស់នេះ ទៅផ្សព្វផ្សាយដល់សហគមន៍ធុរកិច្ចនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជំរុញការវិនិយោគពីអាមេរិក មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើន សំដៅពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ដុក អេរិកសិន និងលោក ជេយ រូដនី បានកោតសរសើរអំពីវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងវប្បធម៌ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ ដែលបានឆក់បេះដូងអ្នកនយោបាយទាំងពីរ ឱ្យវិលត្រលប់មកកម្ពុជាសារជាថ្មី នៅពេលខាងមុខ។

Love to share on

Related News

កម្ពុជា តូចតែខ្លឹម! អាចចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដល់កេនយ៉ា 19 Apr 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រកាសមិនគាំទ្រការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានផ្តល់រង្វាន់ ឬភូតកុហក និងត្រៀមវិធានការពីរ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមកម្ពុជា 12 Apr 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ 06 Apr 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កម្ពុជាគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងគោលនយោបាយសេរីភាវូបពាណិជ្ជកម្ម 06 Apr 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម រម្លឹកអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមពង្រឹងកាតព្វកិច្ចស្នូលរបស់កងព័ទ និងការពារតម្លៃសន្តិភាពរបស់កម្ពុជា 04 Apr 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើធនាគារចិន គាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ 02 Apr 2019 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើប្រតិភូចិនខេត្តយូណាន បង្កើនការវិនិយោគ និងបន្ថែមស្តង់ពិព័រណ៍ដល់កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម 28 Mar 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យវិនិយោគិនអាមេរិក បណ្តាក់ទុនថែមទៀតនៅកម្ពុជា ដោយយកគំរូក្រុមហ៊ុនភេស្ជជៈកូកា-កូឡា 23 Mar 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក 21 Mar 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION