ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យវិនិយោគិនអាមេរិក បណ្តាក់ទុនថែមទៀតនៅកម្ពុជា ដោយយកគំរូក្រុមហ៊ុនភេស្ជជៈកូកា-កូឡា

23 Mar 2019 / 10:00 AM

(ព្រៃឈរ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនអាមេរិក ជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តបណ្តាក់ទុនថែមទៀត ដោយដកបទពិសោធន៍នៃភាពជោគជ័យរបស់ក្រុមហ៊ុន Cambodia Beverage Company ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ធ្វើជាគំរូ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។

នាឱកាសអញ្ជើញជាគណៈអធិបតីភាព ជាមួយលោក Michael Newbill ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Coca Cola ដែលបាននាំយកវិបុលភាពសម្រាប់ក្រុមហ៊ុន និងសង្គមកម្ពុជា តួយ៉ាងបានបង្កើតការងារក្នុងស្រុកជាង ៩០០កន្លែង និងបានធ្វើសកម្មភាពមនុស្សធម៌យ៉ាងច្រើន ដូចជាគាំទ្រមូលនិធិពិភពទឹក “Water Planet Foundation” ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព និងអនាម័យទឹកស្អាតជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តលើកស្ទួយបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍ ការបញ្ចុះតម្លៃអគ្គិសនី ការកសាងហេដ្ឋាចរនាសម្ព័ន្ធរូបវន្ត និងការដាក់បញ្ជូលភាពអនុគ្រោះ ជាមួយកត្តាអំណោយផលជាច្រើន ទៅក្នុងច្បាប់វិនិយោគ និងបញ្ញត្តិថ្មីៗ ដើម្បីលើកទឹកចិត្តការវិនិយោគ និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

«កម្ពុជា ជាដែនដីសុខសន្តិភាព និងសុវត្ថិភាពជាងគេ នៅក្នុងតំបន់ ដែលចាកផុតពីភាពវឹកវរផ្នែកនយោបាយ និងគ្រោះមហន្តរាយធម្មជាតិ ពោលគឺគ្មានបន្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរញ្ជួយដី។ ផ្ទុយទៅវិញ ប្រទេសដែលមានបញ្ហាប្រឈមផ្នែកនយោបាយ ឬគ្រោះធម្មជាតិ នឹងបង្កឱ្យវិនិយោគិន ខាតបង់ប្រាក់រាប់សិបលានដុល្លារ ដោយជៀសមិនផុត» ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែម។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរសិស្សានុសិស្ស បុគ្គលិកសិក្សា និងប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរទាំងអស់ ចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីប៉មចម្រោះទឹកស្អាត របស់ក្រុមហ៊ុន Coca Cola ឱ្យបានជាអតិបរមា ដើម្បីទ្រទ្រង់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃ និងជួយថែរក្សាប៉មទឹកស្អាតនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង។

បើតាមសេចក្តីប្រកាសពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ប្រទេសកម្ពុជា នឹងបន្តទទួលរងឥទ្ធិពលបាតុភូតធម្មជាតិ ដែលបណ្តាលឱ្យសីតុណ្ហភាព កើនលើសបណ្តាឆ្នាំមុនៗ ហើយកម្រិតសីតុណ្ហភាពអតិបរមាមធ្យម ស្ថិតនៅក្នុងចន្លោះ ៣៦-៣៨អង្សា សម្រាប់រដូវប្រាំងឆ្នាំនេះ ហើយតំបន់មួយចំនួន នឹងមានធាតុអាកាសក្តៅខ្លាំង រហូតដល់ ៤០-៤២អង្សា។ ដូច្នេះការសម្ពោធ និងដាក់ឱ្យដំណើរការប៉មចម្រោះទឹកស្អាតថ្ងៃនេះ ពិតជាមានសារៈសំខាន់ ក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាកង្វះទឹកស្អាត សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ នៃខេត្តកំពង់ចាមទាំងមូល។

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 Jun 2019 / 02:00 PM
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 Jun 2019 / 02:00 PM
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 Jun 2019 / 09:00 AM
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 Jun 2019 / 01:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា 10 Jun 2019 / 11:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង 09 Jun 2019 / 09:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 Jun 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION