Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន

22 Mar 2019 / 03:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូមូលនិធិហ្សិនចិន (Shenzhen) នៃសាធារណរដ្ឋប្រជាមានិតចិន ជួយសម្របសម្រួលគម្រោងបង្កើតកម្មវិធីទូរស័ព្ទដៃ WeChat ជាខេមរៈភាសា ជាមួយក្រុមហ៊ុនថេនសេន (Tencent) ដែលជាស្ថាបនិកកម្មវិធី WeChat ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបពិភាក្សាជាមួយ លោកជំទាវ តៅ យីតៅ (Tao Yitao) អនុប្រធានមូលនិធិហ្សិនចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ចង់បានកម្មវិធីទូរស័ព្ទដៃ WeChat ជាភាសាខ្មែរ ដោយសារកម្មវិធីនេះ ផ្តល់ឱ្យអ្នកប្រើប្រាស់ ធ្វើការទំនាក់ទំនងគ្នាគ្រប់ទីកន្លែង, ទូទាត់ចំណាយតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដោយប្រើប្រាស់បាកូដ និងអាចទប់ស្តាត់ព័ត៌មានក្លែងក្លាយ (Fake News) នៅលើប្រព័ន្ធអ៊ិនធើណេតថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូមូលនិធិហ្សិនចិន អំពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣ ដែលមានដាក់បញ្ចូលសេវាកម្ម ឧស្សាហកម្មធុនស្រាល ពាណិជ្ជកម្មតាមអេឡិចត្រូនិច ក៏ដូចជាសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ជាគោលដៅអាទិភាពសម្រាប់អភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មូលនិធិហ្សិនចិន និងគណៈប្រតិភូទាំងអស់ សិក្សាលម្អិត និងជួយគាំទ្រកម្ពុជា តាមរយៈការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក ដោយសារ Shenzhen គឺជាតំបន់មួយ ដែលមានការអភិវឌ្ឍ ប្រកបដោយបច្ចេកវិទ្យាទំនើប និងឈានមុខគេ នៅលើវិស័យផលិតកម្ម ឧស្សាហកម្ម និងសេវាកម្ម ជាពិសេសពាណិជ្ជកម្មតាមអេឡិចត្រូនិក។

ជាការឆ្លើយតប លោកជំទាវ តៅ យីតៅ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការធ្វើបដិសណ្ឋារកិច្ចគណៈប្រតិភូមូលនិធិហ្សិនចិនយ៉ាងកក់ក្តៅ និងបានសន្យានាំយកសំណើរបស់ក្រសួងពាណិជ្ជកម្ម ទៅជម្រាបក្រុមហ៊ុនថេនសេន (Tencent) ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតកម្មវិធី WeChat ជាខេមរៈភាសា សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចឌីជីថល ជាមួយរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនោះដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងតំបន់ហ្សិនចិន និងព្រះរាជាណាចក្រកម្ពុជា នៅក្រោមក្របខណ្ឌមេគង្គ-ឡានឆាន លោកជំទាវ តៅ យីតៅ និងគណៈប្រតិភូ បានចុះកិច្ចសន្យាផ្តល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៥០គ្រឿង ដែលជាអំណោយរបស់សាកលវិទ្យាល័យហ្សិនចិន ជូនឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្មរាជធានីខេត្ត។

Love to share on

Related News

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 Jan 2020 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 Jan 2020 / 04:00 AM
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 Jan 2020 / 08:00 AM
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 Dec 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 Dec 2019 / 07:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 Dec 2019 / 11:30 AM
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 Dec 2019 / 08:00 AM
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 Dec 2019 / 02:00 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 Dec 2019 / 08:00 AM
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 Dec 2019 / 01:00 PM
12345

Login > Company Search

Username  
Password  

SUBSCRIPTION