រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA)

15 Mar 2019 / 10:00 AM

នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (Korea Trade-Investment Promotion Agency (KOTRA)) ដឹកនាំដោយលោក 

ក្វុន ព្យុងអូ (Kwon Pyung-oh) នាយកប្រតិបត្តិនៃទីភ្នាក់ងារ KOTRA។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរីករាយចំពោះការមកដល់របស់ ឯកឧត្តម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដោយមានរួមដំណើរផ្ទាល់ដោយដោយលោក ក្វុន ព្យុងអូ ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតីនៃប្រទេសដ៏ជឿនលឿនមួយនេះ នឹងពង្រឹងសេចក្ដីទុកចិត្តដល់ធុរជននៃប្រទេសកូរ៉េ ឲ្យរឹតតែមានជំនឿចិត្តលើស្ថេរភាពនយោបាយនៅកម្ពុជា ព្រមទាំងបន្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម មានសុទិដ្ឋិនិយមថា វេទិកាធុរកិច្ចដែលកម្ពុជា និងកូរ៉េ នឹងរៀបចំរួមគ្នាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ នឹងទាក់ទាញបានវិនិយោគពីបរទេសដោយផ្ទាល់បន្ថែមទៀតពីប្រទេសកូរ៉េ ព្រមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុនកូរ៉េ សិក្សានិងស្វែងរកដៃគូជាមួយនឹងក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើពាណិជ្ជកម្មរួមគ្នា។

ជាកិច្ចឆ្លើយតប លោក ក្វុន ព្យុងអូ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលជួបក្រុមរបស់លោកនៅពេលនេះ។ លោក ក្វុន ក៏បានជម្រាបថាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងរឹតតែរឹងមាំបន្ថែមទៀតក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះត្រូវបានបញ្ចប់។ លើសពីនេះ ទីភ្នាក់ងាររបស់លោក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហគមន៍ធុរកិច្ចដ៏ទៃទៀត ដើម្បីពង្រឹង និងទាក់ទាញបន្ថែមវិនិយោគិនមកកម្ពុជា ដោយជាក់ស្ដែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នឹងមានការចុះអនុស្សរណៈយោគយល់គ្នារវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ឲ្យរឹតតែស៊ីជម្រៅថែមទៀត។

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 Jun 2019 / 02:00 PM
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 Jun 2019 / 02:00 PM
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 Jun 2019 / 09:00 AM
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 Jun 2019 / 01:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា 10 Jun 2019 / 11:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង 09 Jun 2019 / 09:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 Jun 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION