ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញចំនួន ៤ ដើម្បីទទួលបានការផ្តល់មុខតំណែង និងឱកាសបម្រើការងារនៅបរទេស

12 Mar 2019 / 04:00 AM

(ព្រះវិហារ/ស្ទឹងសែន)៖ មុខជំនាញសំខាន់ៗចំនួន ៤ រួមមាន ភាសាអង់គ្លេស, កុំព្យូទ័រ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយ ត្រូវបាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្ម ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្តាស្ថានទូតនានារបស់កម្ពុជា នៅក្រៅប្រទេស។

ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរបស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មនៃខេត្តទាំងពីរ កាលពីព្រឹក និងរសៀលថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ជំនាញទាំងបួនខាងលើ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ដែលចង់ឡើងឋានៈ ឬចេញទៅបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅឯបរទេស ពីព្រោះពួកគេត្រូវធ្វើការតាមដាន វិភាគ និងប្រមូលព័ត៌មាន ទាក់ទងនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស ដែលពួកគេបម្រើការងារ។

«អនុព័ន្ធពាណិជ្ជកម្ម គឺជាមន្ត្រីទទួលខុសត្រូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូច្នេះចាំបាច់ត្រូវមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ និងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញ “ការទូត” ត្រឹមត្រូវ ដើម្បីអាចទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល អង្គទូត និងវិនិយោគិន សំដៅស្វែងរកអត្ថប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។

ក្រៅពីជំរុញមន្ត្រីខិតខំប្រឹងប្រែងសិក្សា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តទាំងពីរខាងលើ បន្តយកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចរបស់សហគ្រាសធុនតូច និងតូចបំផុត (MSMEs) ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏ជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ អំពីវិធានការណ៍ចាំបាច់មួយចំនួន ដែលក្រសួងគ្រោងអនុវត្តន៍ ដើម្បីពង្រឹងតម្លៃកសិផល និងស្ថិរភាពផលិតកម្មរបស់វិស័យ MSME ដូចជា ការបង្កើតគម្រោងមេ ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផលពីប្រជាកសិករទៅតាមតម្លៃទីផ្សារ, ការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ ជាដើម។ល។៚

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 Aug 2019 / 07:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា 27 Aug 2019 / 08:00 AM
ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា 27 Aug 2019 / 07:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION