ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម គឺជួយសម្រួលធុរកិច្ចវិស័យឯកជន និងប្រជាកសិករនៅក្នុងខេត្ត

12 Mar 2019 / 03:00 AM

(ព្រះវិហារ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំលឹកអំពីតួនាទីស្នូល និងទំនួលខុសត្រូវរបស់មន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ក្នុងការជួយគាំទ្រវិស័យឯកជន និងបានស្នើសុំមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តន៍ការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត ដើម្បីធានាបាននូវស្ថិរភាពទីផ្សារ និងប្រាក់ចំណូលសមរម្យជូនប្រជាកសិករ ដែលជាអ្នកផលិត។

ការរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ នាឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសចូលកាន់មុខតំណែងផ្លូវការរបស់លោក ផាន់ សំអាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារថ្មី ជំនួសលោក ថោង សាគឿន (ចូលនិវត្តន៍) ដែលរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ ក្រោមវត្តមានចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ រួមជាមួយវិស័យឯកជនប្រមាណជាង ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងខេត្តដ៏ទៃទៀត ចូលរួមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលគាំទ្រដោយមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) សំដៅបង្កើនប្រាក់ចំណូលជូនប្រជាកសិករ តាមរយៈការតភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ និងប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារថ្មីបន្ថែមទៀត ដើម្បីជួយអ្នកផលិតទាំងអស់ អាចធ្វើការលក់កសិផល និងផលិតផលបានកាន់តែច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ដព្រះវិហារ ដែលបានប្រឺងប្រែងដឹកនាំមន្ទីរ រហូតក្លាយទៅជាអង្គភាពមួយ ទទួលបានការគាំទ្រពីសាធារណជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់ ថ្លែងអំណរគុណដល់អាជ្ញាធរខេត្ដព្រះវិហារ ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដូចជា៖ ចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន-សហគ្រាស តាមដានស្ថានភាពថ្លៃទំនិញ និងត្រួតពិនិត្យគុណភាពទំនិញ, ចុះឃ្លាំមើលទីផ្សារ និងផ្សព្វផ្សាយអំពីច្បាប់ និងបទបញ្ញត្ដិផ្សេងៗ រួមជាមួយការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចផ្សេងៗជាដើម។

បន្ថែមលើនោះ ដើម្បីសម្រេចបានលទ្ធផលថ្មីៗថែមទៀតជូនខេត្តព្រះវិហារ និងក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួន ដល់ប្រធានមន្ទីពាណិជ្ជកម្មថ្មី ដូចខាងក្រោម៖

• ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន ខិតខំសិក្សារៀនសូត្រជំនាញភាសាបរទេស និងកំព្យូទ័រ ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថលថ្មី
• ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងគណៈអភិបាលខេត្ដ ។
• ត្រូវចេះសម្របសម្រួលរាល់បញ្ហារបស់អង្គភាព និងចេះធ្វើទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ដើម្បីដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍ច្បាប់។
• ត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលនៅជុំវិញខ្លួន ដោយមិនរើសអើង មិនប្រកាន់បក្សពួក ធ្វើយ៉ាងណា ផ្ដល់ភាពកក់ក្ដៅដល់សហការី និងចេះផ្ដល់ឱកាសដល់មន្រ្តីក្រោមឱវាទ បានចូលរួមបញ្ចេញមតិ ក្នុងការសម្រេចកិច្ចការទូទៅ ត្រូវគោរពតាមឋានានុក្រមការងារ។

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION