ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម

14 Feb 2019 / 10:00 AM

ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម
...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង (Do Quoc Hung) ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម។

នៅក្នុងឱកាសនោះ លោក ដូ វឹកហឹង បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការផ្តល់បដិសណ្ឋារកិច្ច និងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីវៀតណាម បានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញកម្ពុជាចំនួន ៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣,០០០តោន នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ រីឯភាគីកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) ដូចគ្នា ដល់ទំនិញវៀតណាមចំនួន ២៦បន្ទាត់ពន្ធគយ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ជំនួយឥតសំណង សម្រាប់សាងសង់ផ្សារដានៅក្នុងខេត្តត្បូងឃ្មុំ និងបានជម្រាបជូនលោក ដូ វឹកហឹង អំពីកិច្ចសហប្រតិបត្តិការប្រពៃណី ក្នុងនាមជាប្រទេសជិតខាងល្អ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចរចា របស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវឯកសារ ស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន សម្រាប់ធ្វើការចុះហត្ថលេខា នៅក្នុងពេលឆាប់ៗខាងមុខ។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានគិតជាទឹកប្រាក់ ៣,៨ប៊ីលានដុល្លារ គឺបានកើនឡើង ២៩% ធៀបនឹងឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ តាមរយៈគម្រោងវិនិយោគចំនួន ២០៦គម្រោង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣,២ប៊ីលានដុល្លារ បានធ្វើឱ្យវៀតណាម ក្លាយជាដៃគូវិនិយោគធំទី៥ របស់កម្ពុជា ខណៈក្រុមហ៊ុនរបស់កម្ពុជា បានវិនិយោគត្រឹមតែ ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលតម្លៃជាទឹកប្រាក់ ៥៨,១លានដុល្លារប៉ុណ្ណោះ។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក 21 Mar 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) 15 Mar 2019 / 10:00 AM
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត នៃប្រទេសអារ៉ាប់រួម នឹងបើកជើងហោះហើរថ្មី ពីភ្នំពេញទៅបាងកក ជាមួយជម្រើសកាន់តែច្រើន 15 Mar 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយធនាគារចិន 14 Mar 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញចំនួន ៤ ដើម្បីទទួលបានការផ្តល់មុខតំណែង និងឱកាសបម្រើការងារនៅបរទេស 12 Mar 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម គឺជួយសម្រួលធុរកិច្ចវិស័យឯកជន និងប្រជាកសិករនៅក្នុងខេត្ត 12 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការតែងតាំងប្រធានមន្ទីរខេត្ត គឺដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងអភិបាលកិច្ចល្អ 11 Mar 2019 / 02:00 PM
លទ្ធផលកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការសម្របសម្រួលចម្រុះ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (12th CLV DTA JCC) 11 Mar 2019 / 09:00 AM
ដំណឹងល្អ! អស់បញ្ហាក្នុងការសុំស៊ីអូ ទម្រង់ ឌី ដើម្បីនាំចេញកសិផល សម្រាប់ប្រជាកសិករនៅក្នុងខេត្តចំនួន ៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ 11 Mar 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION