ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០១៩

11 Feb 2019 / 04:00 AM

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធី App ព័ត៌មានតាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែមករា ឆ្នាំ២០១៩ គឺបានទៅលើលោក អេង សំណាង ដែលជានិស្សិតឆ្នាំទី២ នៅវិទ្យាស្ថានភាសាបរទេស (IFL)។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណបេក្ខជនជ័យលាភី ដែលបានតាមដាន និងគាំទ្រសកម្មភាពនានារបស់ក្រសួងពាណិជ្ជកម្ម តាមរយ:ការចុច Like និងចែករំលែកព័ត៌មានបន្ត នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនច្រើនជាងគេ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មានផ្ទុកនូវកម្រងសេវាសាធារណៈ និងសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួង ដើម្បីផ្តល់ចំណេះដឹងស្តីពីការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។

ទន្ទឹមគ្នានេះ សាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនង ឬសាកសួរព័ត៌មានផ្សេងៗ មកកាន់ក្រសួងពាណិជ្ជកម្ម ហើយមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រសួង និងផ្នែកពាក់ព័ន្ធ នឹងខិតខំឆ្លើយតបបញ្ហា ឬធ្វើការបកស្រាយចម្ងល់ទាំងឡាយ ទៅតាមលទ្ធភាពជាក់ស្តែង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ធ្វើការដោនឡូត (ទាញយក) កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ទៅប្រើប្រាស់ឱ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។

សូមជម្រាបថា កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ឱ្យបានទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្រៅពីផ្តល់ព័ត៌មាន កម្មវិធីនេះបានកំពុងដើរតួជាស្ពាន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មផងដែរ។

ដើម្បីដោនឡូត ឬទាញយកកម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មកប្រើប្រាស់ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Play Store (Android) ឬ App Store (IOS) រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» បន្ទាប់មកចុចលើពាក្យ Install ជាការស្រេច។ លោកអ្នកក៏អាចចុចលើតំណភ្ជាប់ (Link) ខាងក្រោម ដើម្បីដោនឡូត និងដំឡើងកម្មវិធី ទៅក្នុងទូរស័ព្ទដៃផងដែរ។

Android: https://play.google.com/store/apps/details…
IOS: https://itunes.apple.com/kh/app/moc-news/id1325087230?mt=8

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ 16 Feb 2019 / 10:00 AM
ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម 14 Feb 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញ​ខ្ទឹមស​ ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ 31 Jan 2019 / 05:00 PM
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» 31 Jan 2019 / 05:00 PM
ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក 28 Jan 2019 / 03:00 AM
ប្រតិភូអង្គការ IFAD សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) 25 Jan 2019 / 04:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម៖ ប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង 25 Jan 2019 / 03:00 AM
ត្រឹមពីរថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ ៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ 24 Jan 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័កិ្ត បង្ហាញវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ 24 Jan 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម 21 Jan 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION