ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩»

31 Jan 2019 / 05:00 PM

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ មានរៀបចំពិធីបើកសម្ពោធពិព័រណ៍​ពាណិជ្ជកម្មថៃ ថប់ថៃប្រែន ឆ្នាំ២០១៩ ក្រោមគណ:អធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ Chutima Bunyapraphasara អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃឡងដ៍៏។

ព្រឹត្តិ​ការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលថៃ ក្នុងគោលបំណងណែនាំ​ និងបង្ហាញផលិត​ផល​ថៃ​ ដែលមានគុណភាពខ្ពស់​ ដល់ប្រជាពលរដ្ឋកម្ពុជា​ ព្រម​ទាំង​ដើម្បី​ពង្រឹងទំនាក់ទំនងពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ រវាងប្រទេសថៃ និងប្រទេសកម្ពុជា។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តម ឈួន ដារ៉ា បានគូសបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មថៃ ”ថប់ថៃប្រែន ឆ្នាំ២០១៩” បានបង្ហាញ​ពីសក្តានុពលពាណិជ្ជកម្ម និងមានបង្កប់នូវអត្ថន័យផ្នែកវប្បធម៌ និងប្រពៃណី​ ដើម្បី​ផ្សារភ្ជាប់សង្គម​ រវាងប្រជាជន​នៃប្រទេសទាំងពីរ​ ឱ្យកាន់តែស្អិតរមួត។

ឯកឧត្តម ឈួន ដារ៉ា បានអំពាវនាវដល់វិនិយោគិនបរទេស ជាពិសេសធុរជនថៃ ឱ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដោយសារតែរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ​ ដើម្បី​លើកកម្ពស់​បរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជ​កម្ម​ ​សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ទន្ទឹម​គ្នា​នោះ​ដែរ​ លោកជំទាវអនុរដ្ឋមន្ត្រីថៃ Chutima Bunyapraphasara បានបង្ហាញជំនឿថា តាមរយៈព្រឹត្តិ​ការណ៍ពិព័រណ៍នេះ​ មិនត្រឹមតែជួយបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍​ និងសេដ្ឋកិច្ចផងដែរ។

អត្ថបទ៖ នាយកដ្ឋានកិច្ចការពិព័រណ៍

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ 16 Feb 2019 / 10:00 AM
ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម 14 Feb 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០១៩ 11 Feb 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញ​ខ្ទឹមស​ ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ 31 Jan 2019 / 05:00 PM
ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក 28 Jan 2019 / 03:00 AM
ប្រតិភូអង្គការ IFAD សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) 25 Jan 2019 / 04:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម៖ ប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង 25 Jan 2019 / 03:00 AM
ត្រឹមពីរថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ ៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ 24 Jan 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័កិ្ត បង្ហាញវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ 24 Jan 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម 21 Jan 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION