ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក

28 Jan 2019 / 03:00 AM

(សៀមរាប)៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១ប៊ីលានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ការចេញរបស់កម្ពុជា មានតម្លៃ ២,៨៨ប៊ីលានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា នេះបើតាមលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ GSP សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកម្មវិធីកសាងសមត្ថភាពផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍គោលនយោបាយបើកចំហរ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅគ្រប់កម្រិត ដើម្បីទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំនឿមុតមាំថា ប្រទេសទាំងពីរត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ស្របពេលដែលពិភពលោក មានការផ្លាស់ប្តូរមិនទៀងទាត់ នៅក្នុងរបៀបវារៈពាណិជ្ជកម្មអន្តរជាតិ ហើយតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី៥ ថ្ងៃនេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់ភាគីទាំងពីរ ធ្វើការតាមដាន និងធ្វើបច្ចុប្បន្នភាពបញ្ហាដែលនៅសេសសល់ រួមជាមួយបញ្ហាថ្មីៗផ្សេងទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសទាំងពីរ ដូចដែលមានចែងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ វិស័យពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងនោះការនាំចេញទំនិញសរុបរបស់កម្ពុជា ទីកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ ១២,១ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើង ១០% ធៀបនឹងឆ្នាំ២០១៧ ហើយទឹកប្រាក់នេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនឡើងដល់ប្រមាណ ១៣ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខាងមុខ៕

Love to share on

Related News

កម្ពុជា តូចតែខ្លឹម! អាចចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដល់កេនយ៉ា 19 Apr 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រកាសមិនគាំទ្រការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានផ្តល់រង្វាន់ ឬភូតកុហក និងត្រៀមវិធានការពីរ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមកម្ពុជា 12 Apr 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ 06 Apr 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កម្ពុជាគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងគោលនយោបាយសេរីភាវូបពាណិជ្ជកម្ម 06 Apr 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម រម្លឹកអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមពង្រឹងកាតព្វកិច្ចស្នូលរបស់កងព័ទ និងការពារតម្លៃសន្តិភាពរបស់កម្ពុជា 04 Apr 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើធនាគារចិន គាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ 02 Apr 2019 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើប្រតិភូចិនខេត្តយូណាន បង្កើនការវិនិយោគ និងបន្ថែមស្តង់ពិព័រណ៍ដល់កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម 28 Mar 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់សមាជិកព្រឹទ្ធសភាអាមេរិក អំពីវិស័យសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា 26 Mar 2019 / 09:45 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យវិនិយោគិនអាមេរិក បណ្តាក់ទុនថែមទៀតនៅកម្ពុជា ដោយយកគំរូក្រុមហ៊ុនភេស្ជជៈកូកា-កូឡា 23 Mar 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 Mar 2019 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION