ប្រតិភូអង្គការ IFAD សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

25 Jan 2019 / 04:00 AM

(ភ្នំពេញ)៖ គណៈប្រតិភូអង្គការ IFAD បានកត់សម្គាល់ពីវឌ្ឍនភាព គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងបានសម្តែងការពេញចិត្តចំពោះលទ្ធផលសម្រេចបាន ដោយការិយាល័យគ្រប់គ្រងគម្រោង (PMO) បន្ទាប់ពីមន្ត្រីរបស់ខ្លួន បានចុះបំពេញបេសកកម្មគាំទ្រការអនុវត្តគម្រោង AIMS រយៈពេល ០៤ថ្ងៃ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២១ ដល់ទី ២៤ ខែមករា ឆ្នាំ២០១៩។

នៅក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ លោក Kaushik Barua នាយកប្រចាំប្រទេសនៃអង្គការ IFAD បានគូសបញ្ជាក់ថា លោកមានការរីករាយ នៅពេលឃើញគម្រោង AIMS កំពុងស្ថិតលើគន្លងផ្លូវត្រឹមត្រូវ មានភាពស៊ីសង្វាក់ជាមួយសូចនករដែលបានកំណត់ និងអាចបំពេញដល់គម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។

លោក Kaushik Barua បានសំណូមពរ ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឱ្យគម្រោង AIMS បានចូលរួមជាមួយគម្រោងនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រទីផ្សារកសិកម្ម អាជីវកម្ម និងពាណិជ្ជកម្ម (SAAMBAT) ដែលអនុវត្តន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយសារគម្រោងទាំងពីរនេះ អាចជួយបំពេញឱ្យគ្នាទៅវិញទៅមក លើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន នៅតាមតំបន់ជនបទ ដើម្បីលើកស្ទួយវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះលទ្ធផលអង្កេតរបស់អង្គការ IFAD និងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលជានិច្ចជាកាល តែងបានជួយគាំទ្របច្ចេកទេស ជាពិសេសការតម្រង់ទិសការអនុវត្តគម្រោង AIMS របស់ក្រសួងពាណិជ្ជកម្ម ឱ្យបានចំគោលដៅ និងទទួលបានលទ្ធផលគាប់ប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោក Kaushik Barua អំពីកិច្ចប្រឹងប្រែងរបស់ក្រសួង និងមន្ទីពាណិជ្ជកម្ម រួមជាមួយវិស័យឯកជន ក្នុងការអនុវត្តគម្រោង AIMS ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករក្រីក្រ និងវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងបានជម្រាបប្រតិភូអង្គការ IFAD អំពីការកែសម្រួលសមាសភាពមន្រ្តីអនុវត្តគម្រោង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានត្រឹមត្រូវ ដើម្បីពង្រឹងការអនុវត្តគម្រោង AIMS ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ពាក់ព័ន្ធនឹងសំណូមពររបស់អង្គការ IFAD ក្នុងការចូលរួមជាមួយគម្រោង SAAMBAT ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសន្យានឹងពិចារណា ព្រមទាំងលើកយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំ PMO នៅក្នុងពេលខាងមុខ ដើម្បីពិនិត្យ និងសម្រច ដោយផ្អែកលើទទ្ប្ហីរណ៍ជាក់ស្តែង រួមជាមួយឧត្តមប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ 16 Feb 2019 / 10:00 AM
ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម 14 Feb 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០១៩ 11 Feb 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញ​ខ្ទឹមស​ ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ 31 Jan 2019 / 05:00 PM
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» 31 Jan 2019 / 05:00 PM
ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក 28 Jan 2019 / 03:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម៖ ប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង 25 Jan 2019 / 03:00 AM
ត្រឹមពីរថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ ៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ 24 Jan 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័កិ្ត បង្ហាញវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ 24 Jan 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម 21 Jan 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION