រដ្ឋលេខាធិការពាណិជ្ជកម្ម៖ ប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង

25 Jan 2019 / 03:00 AM

(ភ្នំពេញ)៖ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) គឺជានិន្នាការធុរកិច្ចថ្មីដ៏មានសក្តានុពល សម្រាប់ពិភពលោក នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តឧស្សាហកម្មទី៤។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្ម នៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះកើនឡើងខ្លាំង គួរឱ្យកត់សម្គាល់ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

នៅក្នុងសិក្ខាសាលាស្តីពី «ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម សុខ សុភ័ក្រ្ត បានគូសបញ្ជាក់ពីសំខាន់នៃ E-Commerce សម្រាប់ការចរចាពាណិជ្ជកម្មអន្តរជាតិ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកំណត់ពន្ធគយ ការជំរុញសេរីភាវូបនីយកម្មផ្នែកសេវា ការគ្រប់គ្រងលំហូទិន្នន័យឆ្លងដែន ការផ្ទេរបច្ចេកវិទ្យា និងបញ្ហាមួយចំនួនទៀត។

«នាពេលបច្ចុប្បន្ន បណ្តាប្រទេសនានាលើសកលលោក បានកំពុងយកចិត្តទុកដាក់ខ្លាំងអំពីបញ្ហានេះ ក្នុងនោះរួមមានព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ដែលតែងចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចចរចារពាណិជ្ជកម្ម ទាំងកម្រិតតំបន់ និងអន្តរជាតិ» ឯកឧត្តម សុខ សុភ័ក្រ្ត បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរសិក្ខាកាមទាំងអស់ ខិតខំត្រងត្រាប់ការពន្យល់របស់វាគ្មិនកិត្តិយស ដើម្បីធ្វើឱ្យសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្លាយទៅជាវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ សម្រាប់ធ្វើជាធាតុចូល ក្នុងការអភិវឌ្ឍវិស័យ E-Commerce នៅកម្ពុជា នាពេលអនាគត ជាពិសេសបន្ទាប់ពីច្បាប់ស្តីពី E-Commerce ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។

សូមជម្រាបថា ដើម្បីផ្តល់ទំនុកចិត្តដល់សាធារណជន ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងលុបបំបាត់ឧបសគ្គរាំងស្ទះទាំងឡាយ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំរួចរាល់នូវសេចក្តីព្រាងច្បាប់ស្តីពី E-Commerce ស្របតាមបទដ្ឋានអន្តរជាតិ ដោយផ្អែកលើទិដ្ឋភាពច្បាប់របស់អង្គការសហប្រជាជាតិ និងច្បាប់របស់បណ្តាប្រទេសជឿនលឿនក្នុងតំបន់ និងពិភពលោក។

សេចក្តីព្រាងច្បាប់នេះ មានចំនួន ១១ជំពូក និងចែកចេញជា ៥៩មាត្រា ហើយបច្ចុប្បន្ន កំពុងត្រូវបានលើកយកមកពិភាក្សា នៅក្នុងកម្រិតបច្ចេកទេស ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្រ្តី៕

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ 16 Feb 2019 / 10:00 AM
ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម 14 Feb 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០១៩ 11 Feb 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញ​ខ្ទឹមស​ ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ 31 Jan 2019 / 05:00 PM
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» 31 Jan 2019 / 05:00 PM
ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក 28 Jan 2019 / 03:00 AM
ប្រតិភូអង្គការ IFAD សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) 25 Jan 2019 / 04:00 AM
ត្រឹមពីរថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ ៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ 24 Jan 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័កិ្ត បង្ហាញវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ 24 Jan 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម 21 Jan 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION