ត្រឹមពីរថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ ៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ

24 Jan 2019 / 11:00 AM

(ភ្នំពេញ)៖ នៅក្នុងប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០១៩ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ទីតាំងនៅខណ្ឌខណ្ឌឬស្សីកែវ មានការលួចបន្លំបរិមាណ និងគុណភាព ដូចជា៖ ដេប៉ូ TELA ឈុន ស៊ុនហ៊ួរ, និងដេប៉ូ TELA ប៊ុត ពុទ្ធា ដេប៉ូ TELA ទួលសង្កែ និងដេប៉ូ TELA ស្ថិតនៅផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ។

មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យម្ចាស់ដេប៉ូប្រេងខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមទាំងឡាយ ហើយបញ្ឈប់សកម្មភាពនូវការក្លែងបន្លំនេះតទៅទៀត។ ក្នុងករណីមិនរាងចាល មន្រ្តីជំនាញនឹងស្នើក្រសួងពាណិជ្ជកម្ម ដកហូតអាជ្ញាបណ្ណអាជីវកម្ម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

នៅក្នុងប្រតិបត្តិការនេះដែរ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានចុះទៅកាន់ផ្សារគោលដៅក្នុងខេត្តរបស់ខ្លួន ហើយបានរកឃើញងៀតបបែល មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ២គីឡូក្រោម រួមជាមួយទំនិញហួសកាលប្រើប្រាស់ មានដូចជា ប័រកំប៉ុង ៨០ក្រាម, ត្រីខ ១៧០ក្រាម, ទឹកដោះគោឆៅ ៧៤០ក្រាម, ទឹកផ្លែឈើ ០,៤លីត្រ, ខ្ទិះដូងកំប៉ុង ១៦៥មីលីលីត្រ, ទឹកឃ្មុំដប ៨,១លីត្រ, ទឹកក្រូច ៥លីត្រ។ មន្ត្រីជំនាញ បានធ្វើការដកហូត និងកំទេចចោលភ្លាមៗផងដែរ។

ទន្ទឹមគ្នានេះ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរកឃើញសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ១កន្លែង ស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានកែច្នៃចេញពីស្ករ-ស ជាមួយសារធាតុផ្សេងៗ។ មន្ត្រីជំនាញ បានស្នើព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការផ្អាកសិប្បកម្មនោះបណ្តោះអាសន្ន រួចកសាងសំណុំរឿង ដើម្បីបញ្ជូនម្ចាស់សិប្បកម្មទៅតុលាការ។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ 16 Feb 2019 / 10:00 AM
ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម 14 Feb 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០១៩ 11 Feb 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញ​ខ្ទឹមស​ ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ 31 Jan 2019 / 05:00 PM
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» 31 Jan 2019 / 05:00 PM
ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក 28 Jan 2019 / 03:00 AM
ប្រតិភូអង្គការ IFAD សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) 25 Jan 2019 / 04:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម៖ ប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង 25 Jan 2019 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័កិ្ត បង្ហាញវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ 24 Jan 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម 21 Jan 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION