ឯកឧត្តម ប៉ាន សូរស័កិ្ត បង្ហាញវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩

24 Jan 2019 / 10:00 AM

(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកយកវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ បង្ហាញជូនវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី២២ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានអញ្ជើញចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ព្រមទាំងវិស័យឯកជន សរុបជាង ៨០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនសម្តេចតេជោ និងអង្គវេទិកាទាំងមូល អំពីវឌ្ឍនភាពទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន ដែលកាលពីឆ្នាំ២០១៧ ដែលសម្រេចបានទឹកប្រាក់ ៥ប៊ីលានដុល្លារ តាមផែនការកំណត់ ព្រមទាំងផែនការបង្កើនឱ្យបានដល់ ៦ប៊ីលានដុល្លារ នៅឆ្នាំ២០២០ និង ១០ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើង ពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតាមទីក្រុងធំៗនៃប្រទេសចិន ដូចជា៖ ក្វាងចូវ, ហាយនីង, ស៊ីអាន និងហុងកុង ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ នៃប្រទេសទាំងពីរ ហើយនៅថ្ងៃខាងមុខ ក្រសួងពាណិជ្ជកម្ម ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលនេះថែមទៀត នៅទីក្រុងប៉េកាំង, គុនមីង, និងទីក្រុងផ្សេងៗទៀតផងដែរ។

សូមជម្រាបថា វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគកម្ពុជា-ចិន គឺជាជំនួបល្អបំផុតសម្រាប់វិស័យឯកជន ដើម្បីទទួលបានអនុសាសន៍ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយក៏ជាឱកាសសម្រាប់វិនិយោគិនចិន ក្នុងការស្វែងយល់អំពីគោលនយោបាយ និងវិស័យសក្ដានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើពាណិជ្ជកម្ម និងវិនិយោគទុន ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។

កន្លងមក ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាជំរុញពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ ជាច្រើនលើក នៅតាមទីក្រុងធំៗនៃប្រទេសចិន ដូចជា៖ ណាននីង, ប៉េកាំង, ហានចូវ, ម៉ាកាវ, ធានជីន, ហុងកុង និងក្វាងចូវ។ នៅក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី នៅក្នុងវេទិកានេះចំនួនបីលើក គឺ៖ លើកទី១ នៅទីក្រុងណាននីង (ឆ្នាំ២០១៦) លើកទី២ នៅទីក្រុងប៉េកាំង (ឆ្នាំ២០១៧) និងលើកទី៣ នៅទីក្រុងប៉េកាំង ដដែល (ឆ្នាំ២០១៩) ដែលបាននឹងកំពុងប្រព្រឹត្តិទៅនាពេលនេះ។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ 16 Feb 2019 / 10:00 AM
ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម 14 Feb 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០១៩ 11 Feb 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញ​ខ្ទឹមស​ ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ 31 Jan 2019 / 05:00 PM
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» 31 Jan 2019 / 05:00 PM
ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក 28 Jan 2019 / 03:00 AM
ប្រតិភូអង្គការ IFAD សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) 25 Jan 2019 / 04:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម៖ ប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង 25 Jan 2019 / 03:00 AM
ត្រឹមពីរថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ ៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ 24 Jan 2019 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម 21 Jan 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION