ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME

17 Jan 2019 / 09:00 AM

(ភ្នំពេញ)៖ ធនាគារ ប្រេដ ប៊ែង (BRED Bank) ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់ប្រទេសបារាំង គ្រោងពង្រីកសាខាបន្ថែម នៅតាមបណ្តាខេត្តដែលមានសក្តានុពលមួយចំនួនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ជាមួយរាជរដ្ឋាភិបាលកម្ពុជា នេះបើតាមការបញ្ជាក់របស់ លោក Olivier Klein នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង ដែលបានដឹកនាំសហការី ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបដែលរៀបចំឡើងនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លោក Olivier Klein បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានជម្រាបជូន ឯកឧត្តម ប៉ាន សូរស័ក្តិ អំពីប្រតិបត្តិការ និងសេវាកម្មទូទៅរបស់ធានាគារ ប្រេដ ប៊ែង ទាំងប្រភេទហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ (ការបណ្តុះបណ្តាលសហគ្រិនភាព ការប្រឹក្សាយោបល់ជូនវិស័យ SME និងការចងក្រងបណ្តាញធុរកិច្ច)។

លោកនាយកប្រតិបត្តិ បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៨ ធនាគារ ប្រេដ ប៊ែង បានផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារ ដល់វិស័យឯកជន ដែលនៅក្នុងនោះជាង ៨០% គឺជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ។ លោក Olivier Klein បានស្នើសុំយោបល់ពី ឯកឧត្តមរដ្ឋមន្ត្រី ទាក់ទងផែនការពង្រីកវត្តមានសាខាធានាគារ ប្រេដ ប៊ែង បន្ថែម ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ លោក Olivier Klein ដែលបានទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយបានជ្រើសរើសប្រទេសកម្ពុជា ធ្វើជាទីតាំងវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យធនាគារ និងវិស័យ SME ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងបានពន្យល់អំពីគោលនយោបាយគាំពារវិនិយោគ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបលោកនាយកប្រតិបត្តិ អំពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលផ្តោតសំខាន់លើការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសូត្រប្រណិត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករក្រីក្រ និងបានស្នើធនាគារ ប្រេដ ប៊ែង ជួយគាំទ្រគម្រោងនេះ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងការអភិវឌ្ឍសហគ្រិនភាព ព្រមទាំងប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ដល់សមាគមកសិករ ក្នុងការពង្រីកមុខរបរ ដោយផ្អែកលើប្រតិបត្តិការដែលមានកិច្ចធានា (ប្រើប្រាស់ផែនការអាជីវកម្ម កសិផល និងសម្ភារៈ ជំនួសឱ្យការដាក់ទ្រព្យបញ្ចាំ)។

បន្ថែមលើសនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសន្យាជួយគាំទ្រប្រតិបត្តិការរបស់ធនាគារ ប្រេដ ប៊ែង និងបានសំណូមពរ លោក Olivier Klein ជួយកៀងគរវិនិយោគិនបារាំង ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាជន និងពន្លឿនការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ 16 Feb 2019 / 10:00 AM
ជំនួបពិភាក្សារវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម 14 Feb 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០១៩ 11 Feb 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញ​ខ្ទឹមស​ ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ 31 Jan 2019 / 05:00 PM
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» 31 Jan 2019 / 05:00 PM
ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក 28 Jan 2019 / 03:00 AM
ប្រតិភូអង្គការ IFAD សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) 25 Jan 2019 / 04:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម៖ ប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង 25 Jan 2019 / 03:00 AM
ត្រឹមពីរថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ ៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ 24 Jan 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័កិ្ត បង្ហាញវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ 24 Jan 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION