អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់

08 Jan 2019 / 04:00 AM

នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ​ ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលទូទាំងប្រទេស បានបើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលតាមច្រកទ្វារព្រំដែន, ចុះឃ្លាំមើលទីផ្សារ, ត្រួតពិនិត្យតាមបណ្តាស្ថានីយ​ និដេប៉ូប្រេងឥន្ធនៈ ព្រមទាំងចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនៅតាមបណ្តាគ្រឹះស្ថានសិក្សានានា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១.សាខាកាំកុងត្រូលខេត្តបាត់ដំបង បានត្រួតពិនិត្យ និងរកឃើញប្រហិតសាច់គោ​ និងប្រហិតសាច់ជ្រូក​ (មានដាក់បូរ៉ាក់)​ចំនួន​ ៦គ.ក.​ សាច់មាន់ខូចគុណភាពចំនួន​ ១២​គ.ក.​ មឹកស្រស់​ (មានដាក់ហ្វ័រម៉ាលីន)​ ចំនួន​ ១០គ.ក.​ ដែលបាននាំចូលពីបរទេស។ ទំនិញខូចគុណភាព និងមានសារធាតុគីមីទាំងអស់​ ត្រូវបានមន្រ្តីកាំកុងត្រូលធ្វើកំណត់ហេតុ ដកហូតមកកំទេចចោល។

២.សាខាកាំកុងត្រូលរាជធានី និងខេត្តចំនួន​១០​ សាខា​ រួមមានសាខារាជធានីភ្នំពេញ​ សាខាកំពង់ផែអន្តរជាតិភ្នពេញ​ សាខាផែស្ងួតចុងទីភ្នំពេញ​ សាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ សាខាតំបន់សេដ្ឋកិច្ចពិសេស​ Kerry World Bridge Logistic សាខាខេត្តព្រះសីហនុ​ សាខាខេត្តកោះកុង​ សាខាខេត្តព្រៃវែង​ សាខាខេត្តកណ្ដាល​ បានចុះត្រួតពិនិត្យទីផ្សារចំនួន​ ២០​ ដោយបានរកឃើញ និងដកហូតតៅហ៊ូ​ ចំនួន​ ២៧៩ដុំ​ បាញ់កាញ់​-លត​ ចំនួន​ ១៣គ.ក.​ ទឹកក្រូចចម្រុះ​ ១.៥​លីត្រ​ ចំនួន​ ០៨ដប​ ស្មេីនឹង​ ១២​គ.ក.​ ចាហួយចំនួន​ ០៦កេសធំ​ ទឹកដោះគោជូចំនួន​ ១៤យួរ​ និងមីឡូដបកែវចំនួន​ ០៦ដប​។

៣.មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីសាខាកាំកុងត្រូលរាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន​បី នៅរាជធានីភ្នំពេញ ដោយបានរកឃើញស្ថានីយមួយកន្លែង​ គឺ​ស្ថានីយចាក់ប្រេង TELA មុខទូតចិន​ ស្ថិតនៅផ្លូវម៉ៅសេទុង​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​ មិនមានអនុលោមភាពផ្នែកបរិមាណ​ (ធ្វេីកិច្ចសន្យាលេីកទី១)។

៤.មន្រ្តីកាំកុងត្រូលសាខាខេត្តកោះកុង និងសាខាខេត្តព្រះសីហនុបានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារនៅក្នុងសាលាចំនួន​ ២។ មន្រ្តីជំនាញបានណែនាំអំពីហានិភ័យនៃការបរិភោគអាហារគ្មានសុវត្ថិភាព​ របៀបបង្ការ​ និងជ្រេីសរេីសអាហារដែលមានសុវត្ថិភាព​យកមកបរិភោគ​ និងអត្ថប្រយោជន៍​នៃការបរិភោគអំបិលមានជាតិអុីយ៉ូដ​។

៥.​មន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ​ និងផែស្ងួតចុងទីភ្នំពេញ​ បានចុះទៅត្រួតពិនិត្យសិប្បកម្មផលិតអំបិលចំនួន​ ២ទីតាំង។ បន្ទាប់ពីបានរកឃើញថា​សិប្បកម្មទាំងពីរកន្លែង​ បានដាក់សារជាតិអុីយ៉ូដមិន​សមស្របតាមស្តង់ដារ​ មន្ត្រីរបស់យើងបានផ្អាកដំណើរការសិប្បកម្មចំនួនមួយ រីឯសិប្បកម្មមួយទៀតត្រូវបានណែនាំ៕

អត្ថបទ​ និងរូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល​

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ” 15 Dec 2018 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION