បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ

27 Dec 2018 / 09:00 AM

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមិទ្ធផលការងារឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកពង្រីកវិស័យនាំចេញរបស់កម្ពុជា ឱ្យសម្រេចបានក្នុងទំហំជាង ៦០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពខ្ពស់ ចំពោះវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មរបស់កម្ពុជា ដែលមានកំណើនរៀងរាល់ឆ្នាំ ជាក់ស្តែងនៅក្នុងឆ្នាំនេះ ទឹកប្រាក់នាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធមានចំនួន ១៣ពាន់លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០១៧។

«កំណើនពាណិជ្ជកម្មគួរឱ្យកត់សម្គាល់នេះ មិនអាចកាត់ផ្តាច់បានពីការរួមចំណែកយ៉ាងសកម្មរបស់មន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម តាមរយៈការខិតខំធ្វើសកម្មភាពពាណិជ្ជកម្មទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គពិធី អំពីទិសដៅការងារសំខាន់ៗមានលក្ខណៈប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដែលក្រសួងត្រូវបន្តអនុវត្តន៍ នៅក្នុងឆ្នាំ២០១៩ សំដៅប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាវិស័យឈានមុខ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម រហូតធ្វើឱ្យក្រសួងសម្រេចបាននូវសមិទ្ធិផលគាប់ប្រសើរក្នុងឆ្នាំ២០១៨ និងបានសំណូមពរដល់មន្រ្តីក្រោមឱវាទ បន្តយកចិត្តទុកដាក់ថែមទៀត លើការពង្រឹងប្រសិទ្ធភាពការងារ និងការចូលរួមអនុវត្តកំណែទម្រង់នានា ដូចជារចនាសម្ព័ន្ធគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ព្រមទាំងការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាទំនើប។

សូមជម្រាបថា តាមរយៈកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម កម្ពុជាបានទទួលជោគជ័យលើការបើកទីផ្សារ និងនាំចេញទំនិញទៅកាន់ប្រទេសចំនួន ១៤៧ ក្នុងពិភពលោក។ ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៨ ជាមួយបណ្តាប្រទេសនានា សម្រេចបានទំហំទឹកប្រាក់ ២៤,៩៨៥លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ ៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹម ២៣,៧៩៦លានដុល្លារអាមេរិក៕

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 Jun 2019 / 02:00 PM
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 Jun 2019 / 02:00 PM
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 Jun 2019 / 09:00 AM
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 Jun 2019 / 01:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា 10 Jun 2019 / 11:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង 09 Jun 2019 / 09:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 Jun 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION