ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩

25 Dec 2018 / 10:00 AM

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ព្រមទាំងតំណាងវិស័យឯកជន និងបណ្តាញសារព័ត៌មានប្រមាណជាង ៣០០នាក់។

គោលបំណងនៃសន្និបាត គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ដែលក្រសួង និងមន្ទីរពាណិជ្ជកម្ម សម្រេចបានផ្អែកលើទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងពិភាក្សាសំដៅប្រមូលធាតុចូល សម្រាប់ចងក្រងផែនការយុទ្ធសាស្រ្តអនុវត្តការងារពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ជាពិសេសប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាវិស័យឈានមុខមួយ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អណត្តិទី៦ នៃរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលសង្ខេប ដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០១៨ និងបានសំណូមពរអង្គសន្និបាត ធ្វើការពិភាក្សា និងវាយតម្លៃអំពីបញ្ហាប្រឈមនានា ទាក់ទងវិស័យពាណិជ្ជកម្មជាតិ ដោយផ្ដោតទៅលើចំណុចសំខាន់ៗដូចជា៖

- ការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាល ហិរញ្ញវត្ថុ សេវាសាធារណៈ និងប្រតិភូកម្មជូនថ្នាក់ក្រោមជាតិ
- ការចងក្រងសេចក្តីព្រាងច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម
- ការងារជំរុញពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទីផ្សារ
- ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ
- ការងារពាណិជ្ជកម្មក្នុងប្រទេស និងអភិវឌ្ឍវិស័យឯកជន
- ការអនុវត្តគោលនយោបាយជាតិ ស្តីពីស្រូវ-អង្ករ
- ការងារគ្រប់គ្រងគុណភាព និងសុវត្ថិភាពទំនិញ
- ការងារស្ថិរភាពថ្លៃទំនិញ-គ្រប់គ្រងអតិផរណា និងកិច្ចការចម្បងមួយចំនួនទៀត។

បន្ថែមលើសនោះទៀត ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅក្រសួង និងមន្ទីពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ និងមាតុភូមិ ព្រមទាំងឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាគ្រប់រូប។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្មនឹងចងក្រងលទ្ធផល ដែលទទួលបានពីកិច្ចពិភាក្សានៅក្នុងអង្គសន្និបាតថ្ងៃនេះ ដើម្បីធ្វើជាធាតុចូល សំដៅរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងស្នើសុំការគាំទ្រពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃស្អែក​ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ សម្រាប់អនុវត្តជាផ្លូវការ៕

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ” 15 Dec 2018 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION