រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ

22 Dec 2018 / 09:00 AM

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ​ ដោយក្រុមហ៊ុនចិន ដែលមានសមត្ថភាពសម្ងួតស្រូវសើមចំនួន ១០ម៉ឺនតោនក្នុងមួយថ្ងៃ និងអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន នៅតាមខេត្តដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា។

ការគាំទ្ររបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើង​កំឡុងពេលជួបពិភាក្សាការងារជាមួយលោក ប៊ី គង់មីន (BI GUANGMIN) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោក ប៊ី គង់មីន បានគូសបញ្ជាក់​ថា​ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនេះ​ នឹងនាំមកនូវប្រាក់ចំណូលក្នុងវិស័យស្រូវ-អង្ករកម្ពុជា​ តាមរយ:ការជំុញនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ​ ក្នុងមួយឆ្នាំ ៥០ម៉ឺនតោន,​ កាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង,​ ជួយពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវ និងបង្កើនការបញ្ជាទិញសម្រាប់ការនាំចេញ ជាពិសេសធ្វើឱ្យតម្លៃស្រូវ-អង្ករកម្ពុជា មានស្ថិរភាពសម្រាប់កសិករ​ និងភាគីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី​ ក៏បានស្នើឱ្យភាគីចិនសហការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ខិតខំធ្វើការសិក្សារៀបចំគំនូរប្លង់សាងសង់សម្រាប់ទីតាំងនីមួយៗ ព្រមទាំងធ្វើបញ្ជីចំណាយលម្អិតសម្រាប់ការងារសាងសង់ និងការបំពាក់សម្ភារៈបរិក្ខាផ្សេងៗ ស្របតាមទំហំទឹកប្រាក់ដែលរដ្ឋាភិបាលបានកំណត់ និងមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចការនេះទៅមុខបានរលូន និងទទួលបានជោគជ័យ។

គួររម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ​ ជាមួយវិស័យឯកជននៃប្រទេសចិន។ នៅក្នុងនោះ ភាគីកម្ពុជា​ តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម​ ហើយភាគីចិន​ តំណាងដោយក្រុមហ៊ុនចំនួនបី​ គឺ៖ Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) និងក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation)។

យោងតាមអនុស្សរណៈ​ ក្រុមហ៊ុនចិន​ Henan Yuguang International Economic & Technical Cooperation មានកាតព្វកិច្ចទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករ​ នៅក្នុងប្រទេសកម្ពុជា។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ” 15 Dec 2018 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION