ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ”

15 Dec 2018 / 02:00 AM

(កោះកុង)៖ ក្នុងស្មារតីរួមចំណែកផ្សព្វផ្សាយសក្ដានុពលតំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅលើទឹកដីខេត្តកោះកុង ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមជាមួយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

ពិធីសម្ពោធជាផ្លូវការ បានប្រព្រឹត្តិទៅកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូតប្រទេសនានា, ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញទទួលដំណើរមកដល់នៃសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទ្ទេសនាមជូនសម្តេចទាំងពីរ នូវសមិទ្ធផលការងាររបស់ក្រសួង និងមុខទំនិញផលិតផលខ្មែរ ដែលបានដាក់តាំងបង្ហាញជូនសាធារណជន នៅក្នុងស្តង់ពិព័រណ៍របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងថានៅក្នុងឆ្នាំនេះ មានការរៀបចំស្តង់ដល់ទៅជាង ៥០០ស្តង់ ដើម្បីបង្ហាញអំពីសមិទ្ធផលតាមវិស័យ និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។ ក្រៅពីពិព័រណ៍ពាណិជ្ជកម្ម ក៏មានរៀបចំព្រឹត្តិការណ៍ផ្សេងៗជាច្រើនមានដូចជា ការដាំដើមឈើ ការសម្តែងទស្សនីយភាពសិល្បៈ ការដើរព្យុហយាត្រា ការប្រកួតកីឡាលើឆ្នេរ លើទឹក និងលើអាកាស ការប្រកួតវាយកូនគោល ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀត នៅរមណីយដ្ឋានតារាសាគរ។

សម្រាប់ប្រជាពលរដ្ឋ ដែលទៅទស្សនាពិធីបុណ្យសមុទ្រ ហើយមានបំណងទៅលេងកម្សាន្ត នៅខេត្តត្រាត ប្រទេសថៃ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ។ ជាមួយគ្នានេះ បើសិនមានកូនចៅក្មេងៗទៅជាមួយ ត្រូវភ្ជាប់រូបថតរបស់ពួកគេ ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម ដើម្បីសម្រួលការធ្វើដំណើរឡើងចុះ។

គួររំលឹកដែរថា ពិធីបុណ្យសមុទ្រ បានធ្វើឡើងចំនួន ៦លើករួចមកហើយ ដោយលើកទី១ ប្រារព្ធនៅក្នុងខេត្តព្រះសីហនុ, លើកទី២ ប្រារព្ធនៅក្នុងខេត្តកែប, លើកទី៣ ប្រារព្ធនៅក្នុងខេត្តកោះកុង, លើកទី៤ ប្រារព្ធនៅក្នុងខេត្តកំពត, លើកទី៥ ប្រារព្ធនៅក្នុងខេត្តព្រះសីហនុ និងលើកទី៦ ប្រារព្ធនៅក្នុងខេត្តកែប។ តាមរយៈពិធីបុណ្យប្រចាំឆ្នាំនេះ បានធ្វើឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជា ក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព សម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION