រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨

17 Dec 2018 / 08:00 AM

(កោះកុង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសន្យាបន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាទាក់ទិនការចូលទីផ្សារ ជូនសហគ្រាសធុនតូច និងមធ្យម ជាពិសេសប្រជាកសិករ ផលិតករ និងពាណិជ្ជករ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីប្រែក្លាយវិស័យឯកជន ឱ្យទៅក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។

ការសន្យារបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំប្រតិភូ អញ្ជើញទស្សនាស្តង់លក់ផលិតផលខ្មែរចំនួន ១០៣ស្តង់ និងជួបសំណេះសំណាលជាមួយអាជីវករ ផលិតករ និងពាណិជ្ជករ តំណាងឱ្យសហគ្រាសធុនតូច និងមធ្យម កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី៧ ជុំទី២ ដែលកំពុងប្រព្រឹត្តិទៅនៅលើទឹកដីនៃខេត្តកោះកុង។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តអាជីវករ ផលិតករ និងពាណិជ្ជករ ធ្វើការបញ្ចេញមតិ និងយោបល់ ព្រមទាំងសំណូមពរផ្សេងៗ ជុំវិញបញ្ហាទីផ្សារ និងការចូលរួមពិព័រណ៍នៅក្នុងឆ្នាំនេះ ដើម្បីក្រសួងចាត់វិធានការណ៍កែលម្អ និងដោះស្រាយទៅតាមនីតិវិធីសមស្រប។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរសហគ្រិនទាំងអស់ ទទួលបានជោគជ័យលើការប្រកបធុរកិច្ចក្នុងពិធីបុណ្យសមុទ្រ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែង។

សូមជម្រាបថា ពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមជាមួយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដើម្បីជំរុញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យមាននិរន្តរភាព និងបរិយាប័ន្ន ស័ក្តិសមជា “ឆ្នេរសមុទ្រកម្ពុជា ឬ តារារះប្រចាំទិសទិសនិរតី”។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា​ ក្រសួងបានសហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត ដើម្បីទទួលយកភ្ញៀវទេសចរ ក្នុងឱកាសបុណ្យសមុទ្រឆ្នាំនេះ មានដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង និងតំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក 21 Mar 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) 15 Mar 2019 / 10:00 AM
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត នៃប្រទេសអារ៉ាប់រួម នឹងបើកជើងហោះហើរថ្មី ពីភ្នំពេញទៅបាងកក ជាមួយជម្រើសកាន់តែច្រើន 15 Mar 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយធនាគារចិន 14 Mar 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញចំនួន ៤ ដើម្បីទទួលបានការផ្តល់មុខតំណែង និងឱកាសបម្រើការងារនៅបរទេស 12 Mar 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម គឺជួយសម្រួលធុរកិច្ចវិស័យឯកជន និងប្រជាកសិករនៅក្នុងខេត្ត 12 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការតែងតាំងប្រធានមន្ទីរខេត្ត គឺដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងអភិបាលកិច្ចល្អ 11 Mar 2019 / 02:00 PM
លទ្ធផលកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការសម្របសម្រួលចម្រុះ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (12th CLV DTA JCC) 11 Mar 2019 / 09:00 AM
ដំណឹងល្អ! អស់បញ្ហាក្នុងការសុំស៊ីអូ ទម្រង់ ឌី ដើម្បីនាំចេញកសិផល សម្រាប់ប្រជាកសិករនៅក្នុងខេត្តចំនួន ៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ 11 Mar 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION