ឧត្តមមន្ត្រីកំពូលកម្ពុជា ប្រកាសស្វាគមន៍វិនិយោគិនបរទេស និងលើកទឹកចិត្តសហគ្រិនក្នុងស្រុក ពង្រីកសក្តានុពលអាជីវកម្ម

09 Dec 2018 / 10:00 AM

(ភ្នំពេញ)៖ ឧត្តមមន្ត្រីកំពូលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសស្វាគមន៍វិនិយោគិន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា ដែលត្រូវបានចាត់ទុកជាបេះដូងនៃអាស៊ាន និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម ដែលជាគន្លឹះធានាដល់ការលូតលាស់នៃវិស័យឯកជន។

ការប្រកាសរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា» លើកទី១៣ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត តំណាងវិស័យឯកជន អង្គការអន្តរជាតិ និងមន្ទីរពាណិជ្ជកម្មទាំង ២៥ រាជធានី-ខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចងក្រង និងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដើម្បីរក្សា និងធ្វើពិពិធកម្មកំណើន ទាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីប្រែក្លាយចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ឱ្យទៅជាការពិត។

លើសពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគាំទ្រពិព័រណ៍ឆ្នាំនេះ ឱ្យបានច្រើនកុះករ និងបានលើកទឹកចិត្តវិស័យឯកជន ជាពិសេស ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេស ប្រើប្រាស់អស់ពីលទ្ធភាពនូវសិក្ខាសាលា និងវេទិកានានា ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគរបស់ខ្លួន ឱ្យកាន់តែជោគជ័យថែមទៀត។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គពិធី អំពីសាវតា «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា» ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញសាកលភាវូបពាណិជ្ជកម្ម និងទាក់ទាញការចូលរួមពីប្រទេសក្នុងតំបន់ និងពិភពលោក ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់ក្រសួង ក៏ដូចជាទិសដៅសកម្មភាពសម្រាប់ធ្វើពិពិធកម្មការនាំចេញផលិតផលខ្មែរ និងលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

សូមជម្រាបថា ព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា» លើកទី១៣ នឹងត្រូវរៀបចំឡើងរយៈពេលបួនថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃសៅរ៍ ទី០៨ ដល់អង្គារ៍ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស រីករាយក្នុងការទស្សនាស្វែងយល់ និងទិញទំនិញផលិតនៅកម្ពុជា និងទំនិញនាំចូលពីប្រទេសនៅក្នុងតំបន់ ដូចជា៖ វត្ថុអនុស្សាវរីយ៍, សូត្រប្រណិត ទំនិញវាយភណ្ឌ សម្លៀកបំពាក់ សម្ភារៈការិយាល័យ គ្រឿងតុបតែងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ គ្រឿងសម្អាង គ្រឿងឧបភោគ-បរិភោគ ម្ហូបអាហារកែច្នៃ, ភេសជ្ជៈ ផ្លែឈើ អង្ករ ទំនិញកសិកម្ម គ្រឿងអេឡិចត្រូនិក ម៉ាស៊ីនកុំព្យូទ័រ គ្រឿងសង្ហារិម សម្ភារសំណង់ សេវាទេសចរណ៍ សេវាអប់រំ និងសេវាធនាគារ ជាដើម។ល។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក 21 Mar 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) 15 Mar 2019 / 10:00 AM
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត នៃប្រទេសអារ៉ាប់រួម នឹងបើកជើងហោះហើរថ្មី ពីភ្នំពេញទៅបាងកក ជាមួយជម្រើសកាន់តែច្រើន 15 Mar 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយធនាគារចិន 14 Mar 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញចំនួន ៤ ដើម្បីទទួលបានការផ្តល់មុខតំណែង និងឱកាសបម្រើការងារនៅបរទេស 12 Mar 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម គឺជួយសម្រួលធុរកិច្ចវិស័យឯកជន និងប្រជាកសិករនៅក្នុងខេត្ត 12 Mar 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការតែងតាំងប្រធានមន្ទីរខេត្ត គឺដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងអភិបាលកិច្ចល្អ 11 Mar 2019 / 02:00 PM
លទ្ធផលកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការសម្របសម្រួលចម្រុះ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (12th CLV DTA JCC) 11 Mar 2019 / 09:00 AM
ដំណឹងល្អ! អស់បញ្ហាក្នុងការសុំស៊ីអូ ទម្រង់ ឌី ដើម្បីនាំចេញកសិផល សម្រាប់ប្រជាកសិករនៅក្នុងខេត្តចំនួន ៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ 11 Mar 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION