រដ្ឋមន្ត្រីពាណិជ្ជកម្ម ទទួលជួបតំណាងក្រុមហ៊ុនខេមហ្វូន (Camfone) ដើម្បី​ពិភាក្សាលើការងារអភិវឌ្ឍផលិតផលទូរស័ព្ទចល័តខ្មែរ

13 Dec 2018 / 09:00 AM

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក ហេង ផេង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេមហ្វូន (Camfone) ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារ​អភិវឌ្ឍផលិតផលទូរស័ព្ទចល័ត Camfone ដែលជាផលិតផលរបស់ខ្មែរ​ សំដៅឆ្លើយតបនឹងតម្រូវការនៃទីផ្សារបច្ចុប្បន្ន​ និងអនាគត។

នៅក្នុងឱកាសនោះ លោក​ ហេង ផេង​ បានជម្រាបជូន​ ឯកឧត្តមរដ្ឋមន្ត្រី អំពីសាវតា​ និងវឌ្ឍនភាពរបស់ក្រុមហ៊ុនខេមហ្វូន ព្រមទាំងផលិតផលដែលក្រុមហ៊ុនបានកំពុងចែកចាយនៅលើីទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ទូរស័ព្ទចល័ត Camfone,​ ទូរស័ព្ទចល័តចិន Meizu,​ ពិល, វិទ្យុ,​ ទូរទស្សន៍,​ ជញ្ជីងថ្លឹងអេឡិចត្រូនិក,​ ឧបករណ៍​វាស់កម្តៅខ្លួន កម្តៅទឹក និងសម្ពាធឈាម​ ជាដើម។

លោកនាយកក្រុមហ៊ុនរូបនេះ​ ក៏បានស្នើសុំគាំទ្របន្ថែម និងអនុសាសន៍ល្អៗពីឯកឧត្តមរដ្ឋមន្ត្រី​ ដើម្បីអភិវឌ្ឍន៍ផលិតផលទូរស័ព្ទចល័ត Camfone របស់ខ្មែរ​ ឱ្យ​កាន់តែទំនើប អាចដើរទាន់ការប្រកួតប្រជែង និងបំពេញបាននូវតម្រូវការរបស់អតិថិជនទាំងពេលបច្ចុប្បន្ន និងអនាគត ជាពិសេសអតិថិជនក្នុងប្រទេស។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី​ ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍មួយចំនួនទាក់ទងនឹងបដិវត្តឧស្សាហកម្ម ៤.០​ និងបានស្នើក្រុមហ៊ុនខេមហ្វូន ចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដើម្បី​ស្វែងយល់ពីតម្រូវការរបស់អតិជន និងស្វែងរកដៃគូវិនិយោគសម្រាប់ពង្រីកអាជីវកម្ម។

បន្ថែមលើសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី​ ក៏បានលើកឡើងពីគោលដៅរបស់យុទ្ធសាស្ត្រចតុកោណ​ ដំណាក់កាលទី៤ និងការគាំទ្រជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន តាមរយ:ការបន្តពង្រឹងអភិបាលកិច្ចល្អ និងថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

តំណាងក្រុមហ៊ុន​ Camfone បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវអនុសាសន៍ល្អៗ និងបានផ្តល់នូវទូរស័ព្ទដៃចំនួន ០៣គ្រឿង ជាមួយថ្មសាក សម្រាប់​កម្មវិធីចាប់រង្វាន់​នៃពិធីពិសាអាហារសាមគ្គី​ ក្នុងពេលបិទសន្និបាតប្រចាំឆ្នាំ​របស់ក្រសួងពាណិជ្ជកម្ម ដែលគ្រោងនឹងរៀបចំនៅរាត្រីថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ ខាងមុខនេះ។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION