ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ

07 Dec 2018 / 04:00 AM

នៅ​ទី​​ស្តី​ការក្រសួងពាណិជ្ជកម្ម​ កាលពី​រសៀល​ ថ្ងៃទី​០៦ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ឯក​ឧត្តម​ កឹម​ ស៊ី​ថន​ រដ្ឋ​មន្រ្តី​ស្តីទី​ និង​ជា​តំណាងរបស់ ​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម បានជួប​ពិភាក្សា​ការ​ងារ​ជាមួយ​គណៈប្រតិភូ​នៃក្រសួង​ពាណិជ្ជកម្មថៃ​​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក វ៉ាន់ឆៃ​ វៈ​រ៉ាវីដ​ អគ្គនាយក​រងពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ថៃ​។​ កិច្ច​ប្រជុំ​ពិភាក្សា​នេះ​ធ្វើ​ឡើង​​ក្នុង​គោល​បំណង ដើម្បី​ស្វែង​​រក​ដៃ​គូ​ពាណិជ្ជ​កម្ម​ ​វិនិយោគ​ និង​ទីផ្សារ​នៅ​កម្ពុជា ព្រម​ទាំង​​ធ្វើ​ការ​រៀប​ចំ​ជំនួប​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ​ ​ដែល​មាន​ការ​ចូល​រួម​ពី​សមាជិក​នៃ​សភាពាណិជ្ជ​កម្ម​ថៃ​ចំនួន ៣២​នាក់ មក​ពី​២៥​ក្រុម​ហ៊ុន​​។​ ​

នៅក្នុងឱកាសនោះ ឯក​ឧត្តម​ កឹម​ ស៊ី​ថន បាន​សំដែង​​ការ​ស្វាគមន៍​ចំពោះ​គណៈ​ប្រតិភូ​ថៃ​ ដែល​បាន​អញ្ជើញ​មក​កម្ពុជា​ ដើម្បីបង្កើត​ដៃ​គូ​ពាណិជ្ជកម្ម​ និង​ពង្រីក​ការ​សហការរវាង​ប្រទេស​កម្ពុជា​-ថៃ​​។ ឯក​ឧត្តម​ ​បាន​​បង្ហាញអំពី​សក្តានុពល​នៃ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើនលើ​ហេដ្ឋារចនា​សម្ព័ន្ធ និង​វិស័យ​វិនិយោគ​ ពាណិជ្ជកម្ម​ ឧស្សាហ​កម្ម​​ និង​ទេសចរណ៍​​ ព្រម​ទាំង​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ថៃ​ ក្នុង​ការ​នាំ​ចេញ​-នាំ​ចូល​ផលិត​ផល​ និង​ការ​តាំង​ពិព័រណ៌​ផលិត​ផល​ថៃ​នៅ​កម្ពុជា​នៅ​តាម​ព្រឹត្តិការណ៍​ធំៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក៍​ដូច​ជា​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ​។​ ឯកឧត្តម​ សូម​ស្វាមគមន៍​ក្រុម​ហ៊ុន​ថៃ​មាន​គោល​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា​ ដែល​ក្រសួង​ពាណិជ្ជកម្ម​នឹង​ជួយ​សម្រប​សម្រួល​ដល់​ក្រុម​ហ៊ុនថៃ​ ដើម្បី​មក​វិនិយោគ​មាន​ភាព​ងាយ​ស្រួល (ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ និង​ការ​ចុះ​ស្លាក​​ពាណិជ្ជ​កម្ម​)​ និងត្រៀម​ខ្លួន​សម្រាប់​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ពាណិជ្ជកម្ម​ថ្នាក់​ជាតិ​រវាង​កម្ពុជា​-ថៃ​ នៅ​ដើម​ត្រីមាស​ទី១ ក្នុង​ឆ្នាំ​២០១៩។

លោក​ វ៉ាន់ឆៃ​ វៈ​រ៉ាវីដ​ តំណាងគណៈប្រតិភូថៃ​ បាន​សំដែង​ការ​រីករាយ​ ដល់​​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​ការ​រៀប​ចំ​ និង​ស្វាគមន៍​ដល់​គណៈ​ប្រតិភូថៃ​​ទាំង​៣២ រូប​។ លោក​បាន​លើក​ឡើង​ពី​គោល​បំណង​ក្នុង​កិច្ច​ជំនួប​ពិភាក្សានេះ​​ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ថៃ​បាន​ស្វែង​យល់​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​ និង​ពង្រីក​ការ​សហការ​ពាណិជ្ជ​កម្ម​ជា​ដៃ​គូ ព្រម​ទាំង​ពង្រឹង​ការ​សហការ​លើ​កិច្ច​​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ពាណិជ្ជកម្ម​ថ្នាក់​ជាតិ​រវាង​កម្ពុជា​-ថៃនៅ​ដើមឆ្នាំ​២០១៩។ លោក​បាន​បន្ថែម​ទៀត​ថា ប្រទេស​ថៃ​សូម​​ស្វាគមន៍​ដល់​កម្ពុជា​លើការ​ចូល​រួម​កម្ម​វិធី​ពិព័រណ៌​ថៃ​នៅ​តាម​បណ្តាខេត្ត​ជាប់​កម្ពុជា និង​ព្រឹត្តិការណ៍​សំខាន់​ៗនានា​ ដែល​នឹង​ធ្វើ​ការ​អញ្ជើញ​កម្ពុជា​ចូល​រួម​ផង​ដែរ។

សូមជម្រាប​ថា គណៈប្រតិភូនៃក្រសួង​ពាណិជ្ជកម្មថៃ​​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ មាន​បេសកកម្មនៅ​​កម្ពុជា ​​ចាប់​ពី​ថ្ងៃ​ទី​៦-៧ ខែធ្នូ​​ ឆ្នាំ​២០១៨។ ​​ជាមួយ​នេះ​ផង​ដែរ គណៈ​ប្រតិភូ​ថៃ មាន​សមាជិក​ចំនួន​២៥​ ក្រុម​ហ៊ុន​ នឹង​​ធ្វើជំនួប​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ​​ ដែល​នឹង​​ប្រព្រឹត្តិនៅ​ថ្ងៃទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ារី រាជធានី​ភ្នំពេញ​។ ​

អត្ថបទ៖ នាយក​ដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ

Love to share on

Related News

រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី 07 Dec 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 Dec 2018 / 10:00 AM
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 Dec 2018 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 Dec 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 Nov 2018 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 26 Nov 2018 / 05:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 Nov 2018 / 04:00 AM
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 Nov 2018 / 03:00 AM
សាធារណជនជាទីមេត្រី! ពាក់ព័ន្ធនឹងបញ្ហាត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយ 16 Nov 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION