រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍

04 Dec 2018 / 10:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការដាក់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពី «ការសម្តែងសោតទស្សន៍» ដើម្បីពង្រឹងវិស័យកម្មសិទ្ធិបញ្ញាជាតិ សំដៅបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។

ការគាំទ្ររបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីសមាជិក-សមាជិការ ដែលជាមន្ត្រីជាន់ខ្ពស់អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ៤០រូប។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គប្រជុំ អំពីអត្ថប្រយោជន៍ និងសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាទទួលបានក្រោយការចូលរួមក្នុងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ព្រមទាំងបានលើកទឹកចិត្តតំណាងក្រសួង និងស្ថាប័នទាំងអស់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ សំដៅប្រមូលធាតុចូលសំខាន់ៗ ជុំវិញការស្នើចូលជាសមាជិកនៃអនុសញ្ញាទីក្រុងប៉េកាំង ស្តីពី «ការសម្តែងសោតទស្សន៍»។

បន្ទាប់ពីបានស្តាប់អង្គប្រជុំ ធ្វើការពិភាក្សាយ៉ាងផុសផុល និងបានថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃការចូលជាសមាជិកនៃសន្ធិសញ្ញាថ្មីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រទាំងស្រុង និងបានសំណូមពរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ធ្វើការពន្លឿនកិច្ចការចំពោះមុខ ដើម្បី​ទាញយកជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្សេងៗពី WIPO សំដៅអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា ជាពិសេសលើកទឹកចិត្តសិល្បករ តន្ត្រីករ និងផលិតករ ឱ្យខិតខំប្រឹងប្រែងបង្កើតស្នាដៃសោតទស្សន៍ថ្មីៗ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

គួររំលឹកដែរថា កាលពីកំឡុងខែតុលា ឆ្នាំ២០១៨ កន្លងមក នៅក្នុងជំនួបជាមួយលោក Francis Gurry អគ្គនាយកអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំ WIPO ជួយដល់កម្ពុជា ក្នុងការចូលរួមសន្ធិសញ្ញានានាទាក់ទងនឹងកម្មសិទិ្ធបញ្ញា ដែលកម្ពុជាមិនទាន់ក្លាយជាសមាជិក និងផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដើម្បីពង្រឹងវិស័យកម្មសិទ្ធិបញ្ញាជាតិ។

សម្រាប់អនុសញ្ញាទីក្រុងប៉េកាំង ស្តីពី «ការសម្តែងសោតទស្សន៍» គឺជាសន្ធិសញ្ញាពហុភាគី ដែលត្រូវបានអនុម័តដោយសន្និសីទការទូត ស្តីពី «កិច្ចការពារស្នាដៃសម្តែងសោតទស្សន៍» នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ នៅក្នុងរាជធានីប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងគ្រប់គ្រងកម្មសិទ្ធិបញ្ញា សម្រាប់ការសម្តែងសោតទស្សន៍ និងពង្រីកសិទ្ធិរបស់អ្នកសម្តែង (សិល្បករ និងតន្ត្រីករ) នៅក្នុងការធ្វើពាណិជ្ជកម្ម។ បច្ចុប្បន្ន មានប្រទេសចំនួន ២៣ ហើយ បានចូលជាសមាជិកនៃអនុសញ្ញានេះ នៅក្នុងនោះ ប្រទេស Belize គឺជាសមាជិកចុងក្រោយគេ។

ដើម្បីទាញយកបទបង្ហាញស្តីពីអត្ថប្រយោជន៍នៃអនុសញ្ញាទីក្រុងប៉េកាំង សូមចុចលើតំណភ្ជាប់នេះ https://goo.gl/R7s16T

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION