ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា

02 Dec 2018 / 11:00 AM

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Zuo Wenxing ភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចពិភាក្សាផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងការផ្លាស់ប្តូរទស្សនៈលើប្រព័ន្ធពាណិជ្ជកម្មសាកល សំដៅលើកកម្ពស់តួនាទីស្នូលរបស់អង្គការពាណិជ្ជកម្មពិភពលោក និងការធានាអត្ថប្រយោជន៍សម្រាប់សមាជិកអង្គការនេះ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រព័ន្ធពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ លើសពីនេះ កម្ពុជាតែងតែទទួលស្គាល់អំពីតួនាទី និងគុណតម្លៃរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការធានានូវបរិយាកាសពាណិជ្ជកម្មសាកល ដោយឈរលើគោលការណ៍បើកចំហរ តម្លាភាព និងបរិយាប័ន្ន (ការចូលរួមពីគ្រប់ភាគី)។

Love to share on

Related News

ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០១៩ 11 Feb 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញដុតកំទេចទំនិញ​ខ្ទឹមស​ ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ 31 Jan 2019 / 05:00 PM
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» 31 Jan 2019 / 05:00 PM
ឆ្នាំ២០១៨ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣ប៊ីលានដុល្លារសហរដ្ឋអាមេរិក 28 Jan 2019 / 03:00 AM
ប្រតិភូអង្គការ IFAD សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) 25 Jan 2019 / 04:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម៖ ប្រតិបត្តិការធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង 25 Jan 2019 / 03:00 AM
ត្រឹមពីរថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ ៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ 24 Jan 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័កិ្ត បង្ហាញវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ 24 Jan 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម 21 Jan 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION