កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨

03 Dec 2018 / 09:00 AM

(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ បានកើនឡើងរហូតដល់ជាង ៧ប៊ីលានដុល្លារ នៅត្រឹមបំណាច់ខែតុលា ឆ្នាំ២០១៨ ដែលជាសញ្ញាណវិជ្ជមានសម្រាប់កិច្ចសហបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប៉ាន់យ៉ារក្ស ភូនសាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នាឱកាសចូលរួមពិធីបុណ្យជាតិថៃ ដែលរៀបចំឡើងនៅស្ថានទូតថៃឡង់ដ៏ប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃឡងដ៏ នឹងបន្តកើនឡើងថែមទៀត ហើយឈានទៅសម្រេចតាមផែនការដែលបានកំណត់ ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអះអាងប្រាប់ ឯកឧត្តមឯកអគ្គរាជទូតថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃឡង់ដ៏ ជាពិសេសក្នុងពេលដែលប្រទេសថៃឡង់ដ៏ ធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០១៩ ខាងមុខ សំដៅធ្វើឱ្យការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP)​ អាចបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំក្រោយ ដើម្បីធានាការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា។

បន្ថែមលើនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ និងបានជូនពរដល់រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលកំពុងប្រារព្ធបុណ្យជាតិទូទាំងប្រទេស ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់អតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលមានគុណូបការៈយ៉ាងលើសលុប និងទទួលបានការគោរពស្រឡាញ់ពីសំណាក់ប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈ។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន់យ៉ារក្ស ភូនសាប់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ និងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ 
ឯកឧត្តមឯកអគ្គរាជទូត ក៏បានសន្យាបន្តពង្រីកការតភ្ជាប់ព្រំដែនរវាងកម្ពុជា និងថៃឡង់ដ៏ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក៏ដូចជាការបង្កើត និងអភិវឌ្ឍន៍វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដោយប្រើប្រាស់មូលនិធិរបស់ម្ចាស់ក្សត្រី មហាចក្រី ស៊ូរិនដន (Maha Chakri Sirindhorn)។

Love to share on

Related News

កម្ពុជា តូចតែខ្លឹម! អាចចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដល់កេនយ៉ា 19 Apr 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រកាសមិនគាំទ្រការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានផ្តល់រង្វាន់ ឬភូតកុហក និងត្រៀមវិធានការពីរ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមកម្ពុជា 12 Apr 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ 06 Apr 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កម្ពុជាគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងគោលនយោបាយសេរីភាវូបពាណិជ្ជកម្ម 06 Apr 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម រម្លឹកអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមពង្រឹងកាតព្វកិច្ចស្នូលរបស់កងព័ទ និងការពារតម្លៃសន្តិភាពរបស់កម្ពុជា 04 Apr 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើធនាគារចិន គាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ 02 Apr 2019 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើប្រតិភូចិនខេត្តយូណាន បង្កើនការវិនិយោគ និងបន្ថែមស្តង់ពិព័រណ៍ដល់កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម 28 Mar 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់សមាជិកព្រឹទ្ធសភាអាមេរិក អំពីវិស័យសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា 26 Mar 2019 / 09:45 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យវិនិយោគិនអាមេរិក បណ្តាក់ទុនថែមទៀតនៅកម្ពុជា ដោយយកគំរូក្រុមហ៊ុនភេស្ជជៈកូកា-កូឡា 23 Mar 2019 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូមូលនិធិហ្សិនចិន​ ​ជួយសម្របសម្រួលការបង្កើតកម្មវិធី WeChat កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន 22 Mar 2019 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION