រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា

28 Nov 2018 / 04:00 AM

(ឌុយបៃ)៖ វិស័យសំខាន់ៗចំនួន ៤ រួមមាន កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញសហភាពអារ៉ាប់រួម ធ្វើការវិនិយោគនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ រីម អាល់ ហាស្ហីមី (REEM Al Hashimy) រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានរៀបចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នៃប្រទេសសហភាពអារ៉ាប់រួម កាលពីព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនលោកជំទាវ រីម អាល់ ហាស្ហីមី អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយគាំពារវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនវិនិយោគិនបរទេស ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញភាគីសហភាពអារ៉ាប់រួម ចូលរួមព្រឹត្តិការណ៍ “ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា” កម្រិតអន្តរជាតិ ដែលគ្រោងនឹងរៀបចំឡើង នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ២០២០ ដល់ប្រជាជនកម្ពុជា និងប្រជាជននៃប្រទេសអាស៊ាន។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី រីម អាល់ ហាស្ហីមី បានថ្លែងអំណរគុណដល់ ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលបានចែករំលែកព័ត៌មានល្អៗ ទាក់ទងនឹងឱកាសវិនិយោគនៅកម្ពុជា និងបានសន្យាជួយជំរុញវិស័យឯកជនប្រទេសសហភាពអារ៉ាប់រួម ចូលមកសិក្សាអំពីលទ្ធភាពវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមពិព័រណ៍ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។

លើសពីនោះទៀត លោកជំទាវ រីម អាល់ ហាស្ហីមី បានបង្ហាញចេតនា មកបំពេញទស្សនកិច្ចនៅ កម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់កាន់តែច្បាស់ពីសក្តានុពលនៃវិស័យទេសចរណ៍ និងវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា សំដៅពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

Love to share on

Related News

សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ 12 Jul 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការពង្រឹងតម្លាភាព ការងារអនុវត្តគម្រោង AIMS 11 Jul 2019 / 03:00 PM
ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមិថុនា ឆ្នាំ២០១៩ 11 Jul 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោខុសច្បាប់របស់ជនបរទេសចំនួន១១ទីតាំង នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ 11 Jul 2019 / 09:00 AM
កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី 10 Jul 2019 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រីជួបជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា ក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម 07 Jul 2019 / 09:00 AM
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤ ឆ្នាំ២០១៩-២០២៣ ក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ 06 Jul 2019 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ 03 Jul 2019 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន សម្រេចបានអត្ថប្រយោជន៍រួមសម្រាប់គ្រប់ភាគី និងសហគមន៍ 29 Jun 2019 / 10:00 AM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកា កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម-ថៃ (CLMVT) ក្រោមប្រធានបទ CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី 26 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION