រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០

26 Nov 2018 / 05:00 AM

(ឌុយបៃ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហភាពអារ៉ាប់រួម មេដឹកនាំប្រទេស និងតំណាងអង្គការអន្តរជាតិថា កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលនឹងរៀបចំនៅទីក្រុងឌុយបៃ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសចូលរួមកម្មវិធីលៀងសាយភោជន ស្វាគមន៍អ្នកចូលរួមកិច្ចប្រជុំ IPM លើកទី៣ ដែលរៀបចំឡើង កាលពីរាត្រីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងឌុយបៃ ប្រទេសសហភាពអារ៉ាប់រួម ក្នុងគោលបំណងជួបពិភាក្សា និងតាមដានវឌ្ឍនភាពការងាររៀបចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីការចូលរួមដ៏សកម្មរបស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក និងពិព័រណ៍អន្តរជាតិនាពេលកន្លងមក ព្រមទាំងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម មានភារកិច្ចទទួលខុសត្រូវរាល់ការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិកាណ៍ពិព័រណ៍នានា។

«ឥឡូវនេះ កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ ហើយប្រាកដណាស់ យើងនឹងទទួលបានជោគជ័យ ដូចការចូលរួមពិព័រណ៍ពិភពលោក នៅសៀងហៃឆ្នាំ២០១០ និងនៅអ៊ីតាលី ឆ្នាំ២០១៥» ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងបន្ថែម។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយមេដឹកនាំប្រទេស និងតំណាងអង្គការអន្តរជាតិ ដែលមានវត្តមាននៅក្នុងកម្មវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ជាពិសេសធានាបាននូវចំណែកទីផ្សារសម្រាប់ទំនិញកម្ពុជា នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ “Connecting Minds, Creating the Future” ដើម្បីលើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំឱ្យប្រទេសសហភាពអារ៉ាប់រួម ទទួលបានជោគជ័យនៅក្នុងការស្វែងរកមាគ៌ាថ្មី ឆ្ពោះទៅរកការអភិវឌ្ឍ និងនវានុវត្តន៍ (ភាពច្នៃប្រឌិតថ្មី)។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាកម្លាំងចលករ ដើម្បីពន្លឿនការតភ្ជាប់ទស្សនៈរួមរបស់ពិភពលោក ព្រមទាំងជំរុញប្រទេសចូលរួមទាំងអស់ ចាត់វិធានការដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីបង្កើតអនាគតភ្លឺស្វាងសម្រាប់មនុស្សទូទាំងសាកលលោក។

ដើម្បីទស្សនាស្ប៉តវីដេអូស្តីពីព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ សូមចុចលើតំណភ្ជាប់នេះ https://youtu.be/DQn8qM8nEI4

Love to share on

Related News

ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ 07 Dec 2018 / 04:00 AM
រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី 07 Dec 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 Dec 2018 / 10:00 AM
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 Dec 2018 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 Dec 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 Nov 2018 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 Nov 2018 / 04:00 AM
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 Nov 2018 / 03:00 AM
សាធារណជនជាទីមេត្រី! ពាក់ព័ន្ធនឹងបញ្ហាត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយ 16 Nov 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION