កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ

25 Nov 2018 / 03:00 AM

(គុនមីង) ៖ តបតាមការអញ្ជើញរបស់ភាគីចិន ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៍ "កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០១៨ (2018 Lancang-Mekong Cooperation Exposition" នៅទីក្រុងគុនមីង ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ពិព័រណ៍នេះ ត្រូវបានសម្ពោធបើកនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជិន ហាវ (Chen Hao) អភិបាលខេត្តយូណាន ក្នុងគោលបំណងជំរុញការនាំចេញនាំចូល និងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសអនុតំបន់ទន្លេមេគង្គដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួន ដារ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ បានរួមចំណែកបង្កើតគំរូល្អ ក្នុងការកសាងរចនាសម្ព័ន្ធថ្មី សម្រាប់សហគមន៍អន្តរជាតិ ដោយធ្វើការសម្របសម្រួល និងបង្កើតវេទិកាថ្មី សម្រាប់ពង្រឹងសហប្រតិបត្ដិការ និងពន្លឿនការអភិវឌ្ឍពាណិជ្ជកម្ម តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ឈួន ដារ៉ា ក៏បានដឹកគណប្រតិភូកម្ពុជា ចូលរួមវេទិកា Dianchi ដែលប្រព្រឹត្តិទៅក្រោមប្រធានបទ “ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន (To accelerate interconnection-border economic cooperation) ដែលជាផ្នែកមួយនៃពិព័រកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

នៅក្នុងវេទិកានោះ អង្គប្រជុំបានពិភាក្សាអំពីការធ្វើសមាហរណកម្ម និងការដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ជាពិសេសទិសដៅផែនការសកម្មភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ Lancang-Mekong នៅតាមប្រទេសអនុតំបន់ទន្លេមេគង្គ។

បន្ថែមលើសនោះទៀត ឯកឧត្តម ឈួន ដារ៉ា និងគណៈប្រតិភូ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍កម្ពុជា ដែលមានក្រុមហ៊ុនចូលរួមចំនួន១៤ និងមានស្តង់ចំនួន ១៥ ដើម្បីដាក់បង្ហាញផលិតផលប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងចម្លាក់ គ្រឿងអលង្ការ សូត្រប្រណិត និងក្រណាត់ ជាដើម។

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION