រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា

24 Nov 2018 / 03:00 AM

(ប៉ារីស)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញប្រទេសជប៉ុន និងកូរ៉េ ធ្វើការវិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និងឈើហូបផ្លែ ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារ និងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានអតិបរមា។

សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំប្រតិភូចូលរួមកម្មវិធី “A Small-Business-Group Seated Dinner” រៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និងទេសចរណ៍។

កម្មវិធីនោះ ត្រូវបានដឹកនាំដោយ ឯកឧត្តម Manatsu ICHINOKI អគ្គលេខាធិការ នៃលេខាធិការដ្ឋាន គណៈកម្មការរៀបចំពិព័រណ៍ពិភពលោកជប៉ុន ឆ្នាំ២០២៥ និងមានការចូលរួមពីអង្គទូតនៃប្រទេសបារាំង កូរ៉េ ប៊ែលហ្សិក និងបុគ្គលិកលេធិការដ្ឋាន ប្រមាណជាង ១៥នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ និងមន្ត្រីអង្គទូតទាំងអស់ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផលិតផលអទិភាពសម្រាប់ធ្វើការអភិវឌ្ឍចង្វាក់តម្លៃ និងធ្វើពិពិធកម្មនាំចេញ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ជំនាន់ទី៣ ឆ្នាំ២០១៤-២០១៨ ហើយបច្ចុប្បន្នយុទ្ធសាស្ត្រនេះ កំពុងត្រូវបានរៀបចំឡើងវិញ ដើម្បីឱ្យមានសង្គតិភាពជាមួយគោលនយោបាយជាតិដ៏ទៃទៀត។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានពន្យល់ភ្ញៀវកិត្តិយសទាំងអស់ អំពីអត្ថប្រយោជន៍នៃគោលនយោបាយគាំពារវិនិយាគរបស់កម្ពុជា និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាលើកលែងពន្ធលើប្រាក់ចំណេញ និងពន្ធលើការនាំចូលសម្ភារៈ និងឧបករណ៍កសិកម្ម ក៏ដូចជាសក្តានុពលនៃវិស័យវប្បធម៌ និងទេសចរណ៍ធម្មជាតិ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ Manatsu ICHINOKI និងអង្គទូតទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធី បានសម្តែងការសាទរចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកព័ត៌មានល្អៗ ទាក់ទិនឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការជប៉ុន និងមន្ត្រីអង្គទូតទាំងអស់ បានសន្យាពាំនាំយកសំណើរបស់ឧត្តមរដ្ឋមន្ត្រី ទៅជម្រាបរដ្ឋាភិបាលរបស់ខ្លួន ព្រមទាំងជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ទៅដល់វិស័យឯកជនថែមទៀត ដើម្បីចូលទៅបណ្តាក់ទុនកាន់ច្រើននៅក្នុងប្រទេសកម្ពុជា៕

Love to share on

Related News

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា 16 May 2019 / 10:00 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពី «វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់» 16 May 2019 / 09:00 AM
កម្ពុជា ដើរតួជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី៤ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន 14 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទី ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត 10 May 2019 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន 09 May 2019 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ 09 May 2019 / 03:00 AM
ឯកឧត្តម ឈួន ដារ៉ា បង្ហាញសក្តានុពលវិស័យពាណិជ្ជកម្មជាតិ នៅក្នុង «ពិព័រណ៍កម្ពុជា ២០១៩» ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ 07 May 2019 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រ CTIS ជំនាន់ទី៤ និងស្នើអន្តរក្រសួងចូលរួមអនុវត្តន៍ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ 06 May 2019 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បច្ចេកវិទ្យា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 02 May 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ 02 May 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION