រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការគាំទ្រគោលនយោបាយសាកលភាវូបពាណិជ្ជកម្ម

06 Nov 2018 / 04:00 AM

(សៀងហៃ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការបង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលជំហររបស់ចិន ទៅលើការជំរុញ សាកលភាវូបពាណិជ្ជកម្ម និងការបើកចំហរទីផ្សារ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមពិធីកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុង ពិធីថា ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាវេទិកាដ៏សំខាន់បំផុតមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ រវាងប្រទេសចូលរួមទាំងអស់ ដើម្បីបង្ហាញពីស្នាដៃ និងវឌ្ឍនភាពទាក់ទងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តទៀតថា ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំនេះ បានទាក់ទាញក្រុមហ៊ុនច្រើនជាង ៣,០០០ មកពីប្រទេសចំនួន ១៣០ នៃទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី។ សម្រាប់កម្ពុជា មានក្រុមហ៊ុន ១០ បានចូលរួមផ្សព្វផ្សាយ និងកំពុងស្វែងរកដៃគូវិនិយាគលើផលិតផលអង្ករ ដំឡូងមី នំស្រួយលីលី ម្រេច ស្ករត្នោត ស្រាទំពាំងបាយជូរ ស្វាយចន្ទីរ សណ្តែកដី និងទឹកមាត់ត្រចៀកកាំ។

«ក្រៅពីវិស័យពាណិជ្ជកម្ម យើងបានខិតខំផ្សព្វផ្សាយអំពីសក្តានុពលវិស័យវប្បធម៌ និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យធ្វើដំណើរទៅទស្សនាប្រទេសកម្ពុជាកាន់តែច្រើន យើងនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនេះទៀត ទៅតាមការអញ្ជើញរបស់ភាគីចិន» ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងបន្ថែម។

សូមជម្រាបថា ពន្លាជាតិរបស់កម្ពុជា ដែលបានសម្ពោធថ្ងៃនេះមានទំហំ ១៣៦ម៉ែត្រការ៉េ (១៧មX៨ម) ត្រូវបាន សាងសង់ និងតុបតែងតាមរចនាបទព្រះបរមរាជវាំងខ្មែរ ដោយនៅចំពីមុខមានដាក់រូបព្រះសង្ហារ ដំបូលមានដាក់ជ្វា និងប្រក់ក្បឿងពណ៌ស្រកាលីញច្រើនជាន់ ព្រមទាំងមានបុស្បុកជាប្រាង្គប្រាសាទនៅចំកណ្តាល ដែលជានិមិត្តរូប នៃការរីកចម្រើនឥតឈប់ឈរ។ លើសពីនេះ សំណង់ដំបូលបានរំលេចនូវឈ្មោះពន្លាជាតិ ”ព្រះរាជាណាចក្រកម្ពុជា” ជាបីភាសា (ខ្មែរ ចិន និងអង់គ្លេស) និងមានទង់ជាតិប្រទេសកម្ពុជា ជាមួយផ្ការំដួល ដែលជានិមិត្តរូបជាតិ។

ចំណែកឯនៅខាងក្នុងពន្លាជាតិ មានធ្នើសម្រាប់ដាក់តាំងផលិតផលខ្មែរចម្រុះដូចជា៖ អង្ករ ដំឡូងមី ម្រេច ពោត ស្វាយចន្ទី សណ្តែក ស្ករត្នោត មី ទឹកត្រី ទឹកស៊ីអ៊ីវ កាហ្វេ តែ ភេសជ្ជៈ ក្រម៉ា សូត្រ ផ្តៅ និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ និងទេសចរណ៍។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION