ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍នាំចូលអន្តរជាតិចិន នៅទីក្រុងសៀងហៃ ប្រទេសចិន

06 Nov 2018 / 03:00 AM

(សៀងហៃ)៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍អន្តរជាតិនាំចូលចិន (China’s International Import Expo) ដែលបានប្រព្រឹតិ្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីនាយកដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានអះអាងថា ប្រទេសចិន សូមស្វាគមន៍ប្រទេសទាំងអស់ ហើយចិននឹងខិតខំកាត់បន្ថយអត្រាពន្ធគយថែមទៀត ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឱ្យមានលក្ខណៈកាន់តែល្អប្រសើរ។ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ការនាំចូលផលិតផលពីប្រទេសដៃគូ នឹងកើនឡើងរហូតដល់ ៣០ទ្រីលានដុល្លារអាមេរិក ហើយសេវាកម្ម ក៏នឹងមានការកើនឡើងដល់ ១០ទ្រីលានដុល្លារអាមេរិក។

ឯកឧត្តមប្រធានាធិបតីចិន បានអះអាងបន្ថែមទៀតថា គោលជំហររបស់ប្រទេសចិន គឺបន្តការពារនូវបទប្បញ្ញតិអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងគាំទ្ររាល់កំណែទម្រង់របស់អង្គការមួយនេះ ដើម្បីរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការធ្វើពាណិជ្ជកម្មប្រកបដោយស្មើភាព និងតម្លាភាព។

«ប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក និងជាទីផ្សារដ៏ធំដែលមានសក្តានុពលអតិថិជន ១,៣០០លាននាក់ ដូច្នេះចិននឹងពង្រឹងគោលនយោបាយបើកចំហរ ហើយបន្តរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិននេះ ឱ្យកាន់តែធំឡើងៗរៀងរាល់ឆ្នាំ» ឯកឧត្តម ស៊ី ជីនពីង បានគូសបញ្ជាក់។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនឆ្នាំនេះ បានរៀបចំនៅលើផ្ទៃក្រឡា ៣០ម៉ឺនម៉ែត្រការ៉េ ដែលមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិសរុប ចំនួន ១៧២ នៅក្នុងនោះមានក្រុមហ៊ុនសហគ្រាសចំនួន ៣,៦០០ក្រុមហ៊ុន ដែលមានអ្នកបញ្ជាទិញធំៗក្នុងពិភពលោកជាង ៤០ម៉ឺននាក់។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ១០ និងមានការរៀបចំពន្លាជាតិតាមរចនាបទខ្មែរទំហំ ១៣៦ម៉ែត្រការ៉េ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិ ផងដែរ។

Love to share on

Related News

សាធារណជនជាទីមេត្រី! ពាក់ព័ន្ធនឹងបញ្ហាត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយ 16 Nov 2018 / 09:00 AM
ពិធីបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រី លើការចរចា និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា 16 Nov 2018 / 08:00 AM
ឯកឧត្តមរដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី 13 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមក្នុងអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ 13 Nov 2018 / 02:00 AM
វេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៨ 12 Nov 2018 / 02:00 AM
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា​ និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទ 12 Nov 2018 / 01:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការគាំទ្រគោលនយោបាយសាកលភាវូបពាណិជ្ជកម្ម 06 Nov 2018 / 04:00 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធី China International Import Export Welcoming Banquet 06 Nov 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន Chevron បង្កប់សារអប់រំនៅតាមស្ថានីយចាក់ប្រេងកាល់តិច ដើម្បីលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ 03 Nov 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ដល់មន្ត្រីការទូតនូវែលហ្សេឡង់ 01 Nov 2018 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION