រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធី China International Import Export Welcoming Banquet

06 Nov 2018 / 03:00 AM

(សៀងហៃ)៖ នៅថ្ងៃទី០៤ ខែវិច្ឋិកា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមពិធី China International Import Export Welcoming Banquet ដែលប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសចិន និងមេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើនរូប។ នៅក្នុងជំនួបទាំងអស់ ឯកឧត្តម ប៉ាន សូរស័ក្តិ បានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយមេដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។

បន្ថែមលើនេះ តាមរយៈលោក លី វៃ អគ្គនាយករងនៃនាយកដ្ឋានកិច្ចការបរទេស ដែលជាសេនាធិការក្រសួងពាណិជ្ជកម្មចិន ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសំណូមពរប្រទេសចិន បង្កើនការនាំចូលអង្ករ និងកសិផលពីកម្ពុជាថែមទៀត ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន។

Love to share on

Related News

សាធារណជនជាទីមេត្រី! ពាក់ព័ន្ធនឹងបញ្ហាត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយ 16 Nov 2018 / 09:00 AM
ពិធីបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រី លើការចរចា និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា 16 Nov 2018 / 08:00 AM
ឯកឧត្តមរដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី 13 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមក្នុងអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ 13 Nov 2018 / 02:00 AM
វេទិកាថ្នាក់ជាតិលើកទី៧ ស្តីពីការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៨ 12 Nov 2018 / 02:00 AM
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា​ និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទ 12 Nov 2018 / 01:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការគាំទ្រគោលនយោបាយសាកលភាវូបពាណិជ្ជកម្ម 06 Nov 2018 / 04:00 AM
ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍នាំចូលអន្តរជាតិចិន នៅទីក្រុងសៀងហៃ ប្រទេសចិន 06 Nov 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន Chevron បង្កប់សារអប់រំនៅតាមស្ថានីយចាក់ប្រេងកាល់តិច ដើម្បីលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ 03 Nov 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ដល់មន្ត្រីការទូតនូវែលហ្សេឡង់ 01 Nov 2018 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION