រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន Chevron បង្កប់សារអប់រំនៅតាមស្ថានីយចាក់ប្រេងកាល់តិច ដើម្បីលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់

03 Nov 2018 / 09:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើតំណាងក្រុមហ៊ុន Chevron Cambodia បិទផ្សាយនូវសារអប់រំខ្លីៗ នៅតាមស្ថានីយចាក់ប្រេងឥន្ធនៈកាល់តិចទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានការកើនឡើងឥតឈប់ឈររៀងរាល់ឆ្នាំ។

សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Chevron Cambodia ដឹកនាំដោយលោក ស្ហាហ៊ីដ អាមេត (Shahid Amed) នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី នាព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដំណោះស្រាយ ទាក់ទងយន្តការកំណត់តម្លៃប្រេងនៅកម្ពុជា នាពេលកន្លងមក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីមូលហេតុ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ទៅលើកំណើនសេដ្ឋកិច្ច និងបានស្នើសុំក្រុមហ៊ុន Chevron Cambodia ចូលរួមបិទផ្សាយសារអប់រំខ្លីៗ នៅតាមបណ្តាស្ថានីយចាក់ប្រេងកាល់តិច ដើម្បីបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ ទាក់ទងបញ្ហាសុវត្ថិភាពផ្លូវថ្នល់ និងហានិភ័យចំពោះការអភិវឌ្ឍសង្គម។

«ក្រៅពីបង្កប់សារអប់រំនៅតាមស្ថានីយ បុគ្គលិកក្រុមហ៊ុនកាល់តិច អាចរម្លឹកអតិថិជនដែលចូលមកចាក់សាំងថែមទៀត ធ្វើដូចនេះបង្ហាញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់របស់ក្រុមហ៊ុន ទៅលើសុវត្ថិភាពអតិថិជន និងសុវត្ថិភាពផ្លូវថ្នល់ ហើយកាល់តិចនឹងទទួលបានការគាំទ្រកាន់តែច្រើន» ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែម។

ទាក់ទងបញ្ហាតម្លៃប្រេង ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរី និងបើកចំហរ ដូច្នេះពុំមានការកំណត់តម្លៃលើទំនិញ និងសេវាកម្មឡើយ ហើយចំណុចនេះ បានចែងច្បាស់នៅក្នុងគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជា។ រាជរដ្ឋាភិបាល រង់ចាំស្វាគមន៍រាល់គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដែលអាចដឹកនាំទៅរកស្ថានភាពឈ្នះ-ឈ្នះ ទាំងអស់គ្នា។

ជាការឆ្លើយតប លោក ស្ហាហ៊ីដ អាមេត (Shahid Amed) បានឯកភាព និងថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវអនុសាសន៍ល្អៗ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ប្រេងឥន្ធនៈកាល់តិច។ លោកនាយកក្រុមហ៊ុនរូបនេះ ក៏បានសន្យាដាក់បញ្ចូលគំនិតរបស់ឯកឧត្តមរដ្ឋមន្ត្រី ទៅក្នុងកម្មវិធីទទួលខុសត្រូវផ្នែកសង្គម (CSR) និងយុទ្ធនាការផ្សព្វផ្សាយនានា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ទន្ទឹមគ្នានេះ លោក ស្ហាហ៊ីដ អាមេត ក៏បានសន្យានាំមកជូនប្រជាពលរដ្ឋកម្ពុជា នូវផលិតផលប្រេងឥន្ធនៈ ដែលមានគុណភាពលំដាប់ពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើបៗ រួមជាមួយឱកាសការងារថ្មីៗ ដើម្បីលើកស្ទួយវិស័យឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងរបស់វិស័យឯកជន 18 Jan 2019 / 10:00 AM
ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME 17 Jan 2019 / 09:00 AM
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពទម្ងន់ជាង ៣០គីឡូក្រាម 14 Jan 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ វគ្គបណ្តុះបណ្តាលរបស់ក្រសួង រួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា 11 Jan 2019 / 04:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល​ បើកប្រតិបត្តិការត្រួតពិនិត្យទំនិញនាំចូល-នាំចេញ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​ និងការពារអ្នកប្រើប្រាស់ 08 Jan 2019 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន 31 Dec 2018 / 10:00 AM
បិទសន្និបាត! ឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ 27 Dec 2018 / 09:00 AM
ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ 25 Dec 2018 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម​ គាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ 22 Dec 2018 / 09:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 17 Dec 2018 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION