រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់

03 Oct 2018 / 02:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជា គឺជាប្រទេសបើកចំហរសេដ្ឋកិច្ច ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេនៅក្នុងតំបន់ ជាពិសេសគ្មានការរើសអើងចំពោះការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ហើយវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនបានទាំងស្រុង និងអាចប្រមូលប្រាក់ចំណេញពីការធ្វើធុរកិច្ចបាន ១០០ភាគរយ។

ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារ ដើម្បី​ផ្សព្វផ្សាយឱកាសវិនិយោគ ជូនប្រតិភូធុរជននៃបណ្តាប្រទេសអាស៊ាន និងអាមេរិក មកពីក្រុមហ៊ុនធំៗចំនួន ១០ ដឹកនាំដោយលោក ម៉ាយឃើល មីឆាលឡាក់ (Michael W. Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក កាលពីរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រតិភូធុរជនអាស៊ាន-អាមេរិក អំពីគោលដៅនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលផ្តោតសំខាន់លើការកែទម្រង់ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដោយសមធម៌ និងវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យ និងកែសម្រួលចុងក្រោយ ដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឱ្យមានសង្គតិភាព (ចំណុចស្រប) ជាមួយច្បាប់ដ៏ទៃទៀតរបស់កម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាពរបស់កម្ពុជា ដូចជាលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ​ (បេះដូងនៃអាស៊ាន)​ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម កម្លាំងពលកម្មវ័យក្មេង តំបន់សេដ្ឋកិច្ចពិសេស និងគម្រោង Plus One ដែលផ្តល់ភាពបត់បែនខ្ពស់ដល់វិនិយោគិន ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បី​នាំចេញទីកាន់ទីផ្សារអន្តរជាតិ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ផ្តល់ប្រទេសជាដៃគូរបស់កម្ពុជា។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបកស្រាយនូវសំណួរ និងសំណូមពរផ្សេងៗ ដែលលើកឡើងដោយប្រតិភូធុរជនអាស៊ាន-អាមេរិក និងសន្យាជួយសម្របសម្រួលរាល់បញ្ហាទាំងឡាយ ដើម្បីឈានទៅសម្រេចបានស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា គឺការវិនិយោគដើម្បីបង្កើតប្រាក់ចំណេញ និងបែងចែងកំណើនដោយសមធម៌, កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្រចតុកោណថ្មី។

ជាការឆ្លើយតប លោក ម៉ាយឃើល មីឆាលឡាក់ តំណាងឱ្យប្រតិភូធុរជនអាស៊ាន-អាមេរិក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានរៀបចំជំនួបដ៏មានសារៈសំខាន់ថ្ងៃនេះ ដើម្បីឱ្យតំណាងក្រុមហ៊ុនទាំងអស់ បានស្វែងយល់កាន់តែច្បាស់ អំពីគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសក្តានុពលវិនិយោគលើវិស័យអទិភាពផ្សេងៗ រាប់តាំងពីសេដ្ឋកិច្ច ថាមពល បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស៕

Love to share on

Related News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សូមថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា 17 Jun 2019 / 02:00 PM
កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច 15 Jun 2019 / 02:00 PM
មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនចិន 14 Jun 2019 / 09:00 AM
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 13 Jun 2019 / 01:00 PM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា 10 Jun 2019 / 11:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ផ្លេក ភិរុណ 10 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងស្វាគមន៍នៃវេទិកាប្រចាំឆ្នាំរបស់ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារំាង 09 Jun 2019 / 09:00 AM
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ 06 Jun 2019 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាល ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស 06 Jun 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក 06 Jun 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION