រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

02 Oct 2018 / 02:30 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីការទូតអង់គ្លេស ពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ថែមទៀត ដល់និស្សិតកម្ពុជា ពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, និងគណិតវិទ្យា (S.T.E.M) ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពរបស់កម្ពុជា សម្រាប់គាំទ្រការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាការធ្វើដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អែដ វៃហ្ស៊ី (Edward Vaizey) ប្រមុខពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងលោកជំទាវ ធីណា រ៉េដស (Tina Redshaw) ឯកអគ្គរាជទូតថ្មីរបស់ចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់នៃការកសាងធនធានមនុស្ស ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងការបន្តកំណែទម្រង់គ្រប់វិស័យ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលទើបត្រូវបានអនុម័តកាលពីថ្មីៗនេះ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបេសកជនទាំងពីរ អំពីស្ថិរភាពនយោបាយ, វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច, ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា, អត្ថប្រយោជន៍នៃតំបន់សេដ្ឋកិច្ចពិសេស និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ សមាគមបាល់ទាត់អង់គ្លេស (FA) ដែលបានប្រើប្រាស់ឯកសណ្ឋានម៉ាក Marks & Spencer ផលិតនៅកម្ពុជា សម្រាប់ក្រុមកីឡាករចូលរួមប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 នាពេលកន្លងមក។

ជាការឆ្លើយតប ឯកឧត្តម អែដ វៃហ្ស៊ី (Edward Vaizey) បេសកជនពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងលោកជំទាវ ធីណា រ៉េដស (Tina Redshaw) ឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា បានសន្យានឹងខិតខំស្វែងរកអាហារូបករណ៍បន្ថែមទៀត សម្រាប់និស្សិតកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤ និងការបោះជំហានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ទន្ទឹមគ្នានោះដែរ មន្ត្រីការទូតទាំងពីរ បានកោតសរសើរអំពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងកិច្ចសហការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ដែលបានជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគថ្មីនៅក្នុងតំបន់។ បេសកជនទាំងពីរ បានបន្ថែមទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសចូលមកទីផ្សារកម្ពុជា ដើម្បីនាំយកបច្ចេកវិទ្យាទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗ សម្រាប់បម្រើការអភិវឌ្ឍវិស័យសំណង់ ដែលកំពុងមានការលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា។

Love to share on

Related News

ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ 07 Dec 2018 / 04:00 AM
រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី 07 Dec 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 Dec 2018 / 10:00 AM
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 Dec 2018 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 Dec 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 Nov 2018 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 26 Nov 2018 / 05:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 Nov 2018 / 04:00 AM
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 Nov 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION