រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ​ ពិចារណាវិនិយោគលើការអភិវឌ្ឍសង្វាក់តម្លៃវិស័យឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស

02 Oct 2018 / 02:00 AM

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ ពិចារណាវិនិយោគលើការបង្កើតសហគ្រាសធុនតូច និងមធ្យម នៅតាមតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់តម្លៃវិស័យឧស្សាហកម្ម និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសលើកស្ទួយប្រសិទ្ធភាពការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ ដែលបានដឹកនាំគណៈប្រតិភូ ស្វែងរកយន្តការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃឡង់ដ៏ កាលពីព្រឹកថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបភាគីថៃ អំពីគោលដៅនៃយុទ្ធសាស្ត្រចតុកោណថ្មី ដែលជារបៀបវារៈសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល និងផលិតផលអទិភាពសំខាន់ៗរបស់កម្ពុជា ព្រមទាំងអត្ថប្រយោជន៍នៃការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាការ​ទទួល​បានសិទ្ធិកាន់កាប់ស្របច្បាប់ ១០០% និងភាពអនុគ្រោះពន្ធ ដើម្បីនាំចេញទៅកាន់ប្រទេសទីបី ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង ជម្រាបទៅរដ្ឋាភិបាលប្រទេសថៃ ជាពិសេសក្រសួងសេដ្ឋកិច្ចថៃ ធ្វើការពន្លឿនការចុះអនុស្សរណៈលើកលែងពន្ធនៅតាមបន្ទាត់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យសម្រេចបានទឹកប្រាក់ ១៥ប៊ីលានដុល្លារ តាមផែនការនៅត្រឹមឆ្នាំ២០២០។

ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ និងអនុសាសន៍ល្អៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រទេសទាំងពីរ។ ឯកឧត្តម បានសន្យានឹងជួយផ្សព្វផ្សាយព័ត៌មានទាំងអស់នេះ ដល់សមាគមធុរជននៅក្នុងប្រទេសថៃ ដើម្បី​ចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។ ទាក់ទិននឹងការលើកលែងពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅតាមព្រំដែន ឯកឧត្តម​ ចាន់នីត ចាន់ឆៃណារ៉ុង​ ក៏បានសន្យានឹងនាំយកសំណើឯកឧត្តមរដ្ឋមន្ត្រី ទៅជម្រាបជូនរដ្ឋាភិបាលប្រទេសថៃ ដើម្បីពន្លឿនកិច្ចការនេះ។

គួររំលឹកដែរថា កាលពីកំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃឡង់ដ៏ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំ ប្រទេសទាំងពីរបានឯកភាពពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរគឺ (១) យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តនៅជាប់ព្រំដែន និង(២) អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។

Love to share on

Related News

ឯក​ឧត្តម​ កឹម​ ស៊ី​ថន​​ ជួបពិភាក្សាការ​ងារ​ជាមួយគណៈ​ប្រតិភូ​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ​ និង​​សភា​ពាណិជ្ជ​កម្ម​ថៃ 07 Dec 2018 / 04:00 AM
រដ្ឋមន្ដ្រីពាណិជ្ជកម្ម អំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទ្វេភាគី 07 Dec 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រការចូលរួមរបស់កម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ 04 Dec 2018 / 10:00 AM
កម្ពុជា និងថៃឡង់ដ៏ សម្រេចបានទំហំពាណិជ្ជកម្ម ៧ប៊ីលានដុល្លារអាមេរិក នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ 03 Dec 2018 / 09:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយភារធារីស្តីទី នៃស្ថានទូតប្រជាមានិតចិនប្រចាំនៅកម្ពុជា 02 Dec 2018 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា 28 Nov 2018 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 26 Nov 2018 / 05:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ 25 Nov 2018 / 04:00 AM
កម្ពុជាចូលរួមពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បរឹតចំណងសាមគ្គីភាពជាមួយចិន និងប្រទេសអនុតំបន់ទន្លេមេគង្គ 25 Nov 2018 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញជប៉ុន និងកូរ៉េ វិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលកម្ពុជា 24 Nov 2018 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION